Quantcast
Channel: My blog
Viewing all articles
Browse latest Browse all 7971

សន្តិសុខម្នាក់ឡើងព្រឺសក់ក្បាលលែងហ៊ានមកធ្វើការពេលយប់ទៀត បន្ទាប់ពីឃើញ….«ព្រាយអាប» ហោះកាត់ពីមុខស្តែងៗ (មានវីដេអូ)

$
0
0

​សន្តិសុខ​វ័យក្មេង​ម្នាក់ នៅក្នុង​ប្រទេស​ថៃ ប្រហែលជា​នៅតែ​ពុំទាន់​ផុតរលត់​នូវ​អារម្មណ៍​ស្លុតរន្ធត់​មួយ​នោះ​នៅឡើយ បន្ទាប់ពី​រូបគាត់​បាន​ជួបប្រទះ​ហេតុការណ៍​ក្នុង​ជីវិត​លើកដំបូង​ដ៏​សែន​ព្រឺក្បាល​បំផុត ខណៈ​កំពុង​បំពេញ​កាតព្វកិច្ច​នៅពេល​យប់ ។​

​ជាការ​ពិតណាស់ គាត់​បានឃើញ​ពន្លឺ​ភ្លៀង​មួយ បាន​ហោះ​រសាត់​​កាត់​តាម​ពី​ដើមឈើ​១​ទៅ​ដើមឈើ​មួយ ដែល​ធ្វើ​ឲ្យ​គាត់​នឹកឃើញ​ដល់​ចាស់ៗ​តែង​និយាយថា «​មាន​ព្រាយ អាប​» ។​ ហើយរឿងហេតុនេះ ត្រូវបានកាមេរ៉ាឃ្លាំមើលបំពាក់លើដងផ្លូវសាធារណៈ ចាប់យកបាន និងត្រូវបានគេបង្ហោះឡើងបណ្តាញសង្គម ។

​រឿងហេតុ​នេះ បានធ្វើ​ឲ្យ​ពួក​អ្នកភូមិ​មានការ​ងឿងឆ្ងល់ ព្រោះតែ​យប់​ថ្ងៃ​បន្ទាប់ ពួកគាត់​ពុំបាន​ឃើញ​សន្តិសុខ​រូបនោះ មក​បំពេញការងារ​ដូច​សព្វដង ។ ប៉ុន្តែ ពួកគាត់​បានដឹង​ការពិត និង​ព្រឺ​រន្ធត់​សឹង​ពុំ​ហ៊ាន​ចេញពីផ្ទះ បន្ទាប់ពី​សន្តិសុខ​នោះបាន​ប្រាប់​ពី​មូលហេតុ​ដែល​គាត់​ខ្លាច​មិន​ហ៊ាន​មក​ធ្វើការ ព្រោះតែ​ឃើញ​… «​ព្រាយ​» ហោះ​ស្តែងៗ​នៅ​ចំពោះ​ភ្នែក​របស់គាត់​បែបនេះ ៕

ចុះ​ប្រិយមិត្ត​វិញ យល់ឃើញ​យ៉ាងណាដែរ ចំពោះ​ហេតុការណ៍​​នេះ ?​


Viewing all articles
Browse latest Browse all 7971

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>