អាថ៌កំបាំងពិបាកនឹងបកស្រាយនេះ ត្រូវបានគេរកឃើញដោយចៃដន្យដំបូងគេ នាខែឧសភា ឆ្នាំ២០០២ ។ តាមនោះ អ្នកប្រើប្រាស់អ៊ីនធើរណេតម្នាក់បានបត់ក្រដាសប្រាក់ ២០ ដុល្លារ ហើយក៏ចាប់អារម្មណ៍ឃើញនូវរូបភាពវិមានភ្លោះ ដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោក (WTC) «ឆាបឆេះ» ក្នុងករណីភេរវកម្ម ១១ កញ្ញា ។ ម្យ៉ាងទៀត ក្រដាសប្រាក់ ២០ ដុល្លារ នេះ ត្រូវបានបោះពុម្ភនាឆ្នាំ១៩៩៨ – ៣ ឆ្នាំ មុនហេតុការណ៍កើតឡើង ។
…. ហើយនៅពេលបត់មុខម្ខាងទៀត នៃក្រដាសប្រាក់ ២០ ដុល្លារ ខាងលើ គេក៏អាចមើលឃើញរូបភាពមន្ទីបញ្ចកោណ (Pentagon) ដែលជាកន្លែងរងភេរវកម្មនៅថ្ងៃទី១១ កញ្ញា ផងដែរ ។
….លើសពីនោះ អ្នកនិយម «លេខ» បានគណនាឃើញថា ផលបូកនៃ 11/9 គឺស្មើនឹង….20 ។ គេសួរថាៈ វាជារឿងចៃដន្យ?
ពុំបញ្ជាក់ត្រឹមនោះទេ ក្រដាសប្រាក់ដុល្លារមានតម្លៃផ្សេងៗទៀត ក៏មានបង្កប់សារស្រដៀងគ្នានេះដែរ ជាអាទិ៍ៈ
រូបភាពខណៈពេលមួយបង្ហាញក្រដាសប្រាក់ ១០ ដុល្លារ ។
រូបភាពវិមានភ្លោះបាក់ស្រុតលើក្រដាសប្រាក់ ៥០ ដុល្លារ ។
កំសួលផ្សែង «ផុសឡើង» ពីស្រទាប់ប្រាក់ ១០០ ដុល្លារ ។
ជាការ «គាំទ្រ» ដល់ចលនានេះ នៅមានរបកគំហើញថ្មីៗជាអាទិ៍ៈ
ករណីបន្ទុះនុយក្លេអ៊ែរ និងរលកយក្សស៊ូណាមិលើក្រដាសប្រាក់ ១០ ដុល្លារ ។
ករណីបន្ទុះគ្រាប់បែកឆ្នាំ១៩៩៥ នៅទីក្រុង Oklahoma លើក្រដាសប្រាក់ ២០ ដុល្លារ ផលិតឆ្នាំ ១៩៨៥ ។
នៅមានរឿងចម្លែកអស្ចារ្យទៀតគឺ ប្រសិនបើអ្នកយកក្រដាសដុល្លារគ្រប់ប្រភេទមកបត់តាមបែបតែ១ (ការណែនាំខាងក្រោម) នោះនឹងទទួលបាននិម្មិត្តសញ្ញានៃ…បិសាចសាតាំង ។
Clip: វិភាគលំអិតបណ្តា «សារ» ពីមហាសោកនាដកម្មលើប្រាក់ដុល្លារអាមេរិក
Clip: ព្យាករណ៍មហាសោកនាដកម្មនុយក្លេអ៊ែរលើក្រដាស ១០០ ដុល្លារអាមេរិក
អ្នកអាចថា វាជារឿង «ចៃដន្យ» ប៉ុន្តែ អ្នកពិតជាពុំអាចបដិសេធបានថា រឿងទាំងអស់ មានលើក្រដាសប្រាក់ដុល្លារអាមេរិក ត្រូវបានគេផលិតមុនពេលមានគ្រោះមហន្តរាយច្រើនឆ្នាំ ។
បញ្ហាស្ថិតត្រង់ អ្នកខ្លះថា ស្របគ្នា តែអ្នកខ្លះថា វាពុំដូចគ្នាប៉ុណ្ណោះ ៕