Quantcast
Channel: My blog
Viewing all articles
Browse latest Browse all 7971

​តុក្កតាបម្រើ​ផ្លូវភេទនៅអៀរឡង់ ឃើញហើយចង់….ក្តៅខ្លួន!!

$
0
0

ស្មានថា មានតែ​មនុស្ស​ស្រី​បម្រើ​ផ្លូវភេទ ប៉ុន្តែ នៅ​រដ្ឋធានី Dublin (​អៀរ​ឡង់​) ឥឡូវនេះ បាន​លេចឡើង​ទាំង​តុក្កតា «​លក់​ផ្កា​» ។​

​នៅ Dublin មាន​សេវា​កម្មជួល​តុក្កតា​អាមេរិក ដើម្បី​រួមភេទ ។ Passion Dolly ជា​តុក្កតា​ស៊ី​លី​កូន​មាន​គ្រោងឆ្អឹង​ធ្វើ​ពី​លោហធាតុ ត្រូវបាន​នាំចូល​ពី​អាមេរិក ។ វា​ជា​ប្រភេទ​តុក្កតា​កំពុង​ទទួលបាន​ការស្រឡាញ់​ចូលចិត្ត​បំផុត​នៅ​អៀរ​ឡង់ ដោយសារ​មាន​រូបរាង​សិស​ស៊ី​ដូច​មនុស្ស​ស្រី​ពិតៗ ។​

Passion Dolly អាច​កម្រើក​ដូចជា​មនុស្ស មាន​ចង្កេះ​រៀវ​តូ​ចថ​, សុដន់​មូលក្លំ និង​ទឹកមុខ​ពោរពេញ​ដោយ​មន្ត​ស្នេហ៍ ហេតុនេះ អាច​ទាក់ទាញ​បុរស​ជាច្រើន​ឲ្យ​ចូល​មករក​សេវាកម្ម​ដ៏​ប្លែក​ពី​គេ​នេះ ។ តម្លៃ​ជួល​តុក្កតា​នេះ​១​ម៉ោង គឺ ៨០ ផោន​ដ៍​អង់គ្លេស ។​

​ការកំណត់​របស់​ផ្ទះបន គឺ​អតិថិជន​មិនអាច​យក​តុក្កតា​ចេញទៅ​ក្រៅ ។ ផ្ទះបន​ទទួល​បម្រើ​គ្រប់​ភ្ញៀវ​ទាំងអស់ មិន​គិតពី​អាយុ​, មិន​បែងចែក​ភេទ រួមមាន​ទាំង​ប្តូរ​ភេទ​ផងដែរ ។​

​គោលបំណង​របស់​ផ្ទះបន គឺ​ជួយ​ឲ្យ​ភ្ញៀវ​មកពី​ទី​ឆ្ងាយ បាន​សម្រាកលំហែ​នៅទីនេះ ជួយ​ដល់​អ្នក​ឯកោ ឬ អ្នក​ជួប​បញ្ហា​ក្នុង​រឿង «​លើ​គ្រែ​» ។​

​មុននេះ មិនយូរប៉ុន្មាន ពួក​អ្នកវិទ្យាសាស្ត្រ​អង់គ្លេស និង​ហុ​ល្លង់ បាន​ព្រមាន​ថា ក្នុង​រង្វង់​១​ទសវត្សរ៍​ខាងមុខ តុក្កតា​ពូកែ​បង្កើត​ចំណង់​ផ្លូវភេទ នឹងមាន​លក្ខណៈ​ទូទៅ ។ ពួក​អ្នកស្រាវជ្រាវ​អាមេរិក​នោះបាន​ព្យាករណ៍​ថា ប្រមាណ ៣០ ឆ្នាំ​ទៀត មនុស្ស​និង​មនុស្ស នឹងមិន​រួមភេទ​ជាមួយគ្នា​ទៀតឡើយ ៕


Viewing all articles
Browse latest Browse all 7971

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>