Quantcast
Channel: My blog
Viewing all articles
Browse latest Browse all 7971

មេបញ្ជាការកងទ័ពជើងទឹកថៃ ដឹកនាំកងម៉ារីន ៨៤នាក់ បំពេញទស្សនកិច្ច ៥ថ្ងៃនៅកម្ពុជា

$
0
0

(ព្រះសីហនុ)៖ ឧត្តមនាវីទោ BUNPOT KERDPOO មេបញ្ជាការបញ្ជាការដ្ឋានកងទ័ពជើងទឹកតំបន់១ របស់ថៃ បានដឹកនាំកងម៉ារីន ៨៤នាក់ ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ និង បំពេញទស្សនកិច្ចនៅកម្ពុជារយៈពេល ៥ថ្ងៃចាប់ពីថ្ងៃទី២៤-២៨ ខែឧសភា ឆ្នាំ២០១៦។

ការអញ្ជើញមកដល់កំពង់ផែស្វយ័តក្រុងព្រះសីហនុ របស់នាវាកងទ័ពជើងទឹកថៃ ក៏ដូចជាមេបញ្ជាការកងទ័ពជើងទឹកថៃ ត្រូវទទួលបានការស្វាគមន៍ ពីលោកឧត្តមនាវីទោ រស់ វាសនា មេបញ្ជាការរងកងទ័ពជើងទឹក និង នាយនាវីមូលដ្ឋានសមុទ្រជាច្រើនរូបទៀត។

fn-2016-05-24-14-50-31-2

ជាមួយដំណើរមកដល់ដែនសមុទ្រកម្ពុជានេះ ឧត្តមនាវីទោ BUNPOT KERDPOO មេបញ្ជាការបញ្ជាការដ្ឋានកងទ័ពជើងទឹកតំបន់១ និងសហការី បានជួបសម្ដែងការគួរសម និង ពិភាក្សាការងារជាមួយឧត្តមនាវីឯក អ៊ុក សីហា មេបញ្ជាការរងកងទ័ពជើងទឹក មូលដ្ឋានសមុទ្រ។

ឧត្តមនាវីឯក អ៊ុក សីហា បានសម្តែងការស្វាគមន៍ប្រកបដោយមនោសញ្ចេតនារីករាយ ស្និទ្ធស្នាល ចំពោះប្រតិភូកងទ័ពជើងទឹក ភូមិន្ទថៃ ដែលបានអញ្ជើញមកធ្វើទស្សនកិច្ចការងារនៅមូលដ្ឋានសមុទ្រកងទ័ពជើងទឹក នៃកងយោធពលខេមរភូមិន្ទក្នុងពេលនេះ ឧត្តមនាវីឯក ក៏បានជូនពរឱ្យដំណើរទស្សនកិច្ចរបស់ប្រតិភូទទួលបានជោគជ័យ និងចំណងសាមគ្គីភាព មិត្តភាព កិច្ចសហប្រតិបត្តការល្អរវាងកងទ័ពជើងទឹក នៃប្រទេសទាំងពីរ កាន់តែរឹងមាំស្ថិតស្ថេរតទៅថ្ងៃអនាគត។

លោកឧត្តមនាវីទោ BUNPOT KERDPOO ក៏បានថ្លែងអំណរគុណ ចំពោះកងទ័ពជើងទឹកមូលដ្ឋាសមុទ្រកម្ពុជា ដែលបានរៀបចំទទួលស្វា គមន៍ប្រតិភូរបស់លោក យ៉ាងរាក់ទាក់ និងប្រកបដោយមិត្តភាព។

លោកឧត្តមនាវីទោ បានបន្តទៀតថា ដំណើរទស្សនកិច្ចរបស់ប្រតិភូកងទ័ព ជើងទឹកភូមិន្ទថៃ នៅមូលដ្ឋានសមុទ្រកម្ពុជានាពេលនេះ គឺក្នុងគោលបំណង ដើម្បីពង្រឹងចំណងសាមគ្គីភាព មិត្តភាព និងមកជួបពិភាក្សា ការងារស្តីពីកិច្ចសហប្រតិបត្តិការ ទ្វេភាគី ដោយសូមឱ្យមានការ ផ្លាស់ប្តូរគណៈប្រតិភូធ្វើទស្សនកិច្ចទៅវិញទៅមក ក្នុងការលើកម្ពស់សន្តិភាព ស្ថេរភាព ក្នុងតំបន់ព្រំដែន និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងទឹកនៃប្រទេសទាំងពីរកម្ពុជា-ថៃ ឱ្យកាន់តែល្អប្រសើរឡើងថែមទៀត។

សូមបញ្ជាក់ថា នាវាកងទ័ពជើងទឹកថៃ ដែលចូលចតនៅដែនសមុទ្ររបស់កម្ពុជានាព្រឹកមិញនេះ មានឈ្មោះ H.T.M.S.NARATHIWAT មានបណ្ដោយ ៩៤.៥ម៉ែត្រ ទទឹង១១.៨ម៉ែត្រ និងទម្ងន់ផ្ទុក១,៦៣៥តោន មាននាយនាវី នាយនាវីរង ពលនាវិកសរុប ៨៤នាក់៕

ប្រភពៈ freshnewsasia

fn-2016-05-24-14-50-32-4 fn-2016-05-24-14-50-32-5 fn-2016-05-24-14-50-32-6 fn-2016-05-24-14-50-32-7

 


Viewing all articles
Browse latest Browse all 7971

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>