លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃពុធ ទី២៨ ខែមិថុនា ឆ្នាំ២០១៧ បានអញ្ជើញជាអធិបតីប្រកាសមុខតំណែងអភិបាលរាជធានីភ្នំពេញជាផ្លូវការជូនដល់ លោក ឃួង ស្រេង ឲ្យធ្វើជាអភិបាលរាជធានីភ្នំពេញថ្មីជំនួសលោក ប៉ា សុជាតិវង្ស ដែលត្រូវគ្រប់អាយុចូលនិវត្តន៍។
ស្របពេលនេះ ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទសម្ដេចបរមនាថនរោត្តម សីហមុនី បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង លោក ប៉ា សុជាតិវង្ស ជាទីប្រឹក្សាផ្ទាល់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា មានឋានៈស្មើទេសរដ្ឋមន្ដ្រី បន្ថែមលើមុខងារបច្ចុប្បន្ន ជាទីប្រឹក្សារាជរដ្ឋាភិបាលឋានៈស្មើរដ្ឋមន្ត្រី៕ ជួប ស្ថាបនា