តារាចម្រៀងជើងចាស់អ្នកនាង ម៉េង កេវពេជ្ជតា ជាកំពូលតារាចម្រៀងសម្លេងស្រួយស្រឹបប្រចាំព្រះរាជាណាចក្រកម្ពុជា អ្នកនាងតែងតែមានការអញ្ជើញទៅសម្តែងនៅតាមទីកន្លែងនានា ក្នុងរាជធានីភ្នំពេញ រហូតទៅសម្តែងដល់តាមបណ្តាខេត្តជិតឆ្ងាយនានាជាញិកញាប់ជាហេតុធ្វើឲ្យអ ស់កម្លាំងជាខ្លាំង។

ដោយសារតែ ម៉េង កេវជពេជ្ជតា ជាតារាចម្រៀងដែលមានប្រជាប្រិយភាពពីសំណាក់ទស្សនិកជនអ្នកគាំទ្រមិនចាស់ឬក្មេង ព្រោះបទចម្រៀងនីមួយៗរបស់អ្នកនាងគឺចាក់ដោតខ្លាំងលើមនោសញ្ចេតនា ធ្វើឲ្យមានហ្វេនអ្នកគាំទ្រកើតក្តីបារម្ភខ្វល់ខ្វាយពីសុខទុកអ្នកជាខ្លាំងខណៈពេលអ្នកនាង ម៉េង កេវជពេជ្ជតា បង្ហោះសារត្អូញត្អែពីការនើយហត់និងអស់កម្លាំង ។

ក្នុងនោះផងដែរគេឃើញមាន ហ្វេនជាច្រើនក្នុងហ្វេសប៊ុក ចូលទៅខមមិន លើកទឹកចិត្ត ដល់អ្នកនាង តែអ្វីដែលគេចាប់អារម្មណ៍ខ្លាំងបំផុតនោះគឹ ការតែងកំណាព្យកាបឃ្លោងរបស់តារាចម្រៀង ម៉េង កេវជពេជ្ជតា និង ហ្វេនដែលចូលទៅខមមិនក្នុងរូបដែលអ្នកបានបង្ហោះ តែងកំណាព្យបែបស៊ីអារម្មណ៍និងអស់សមណើចជាខ្លាំង ។

ក្រោយពីបានឃើញក្តីបារម្ភពីហ្វេនចំពោះខ្លួនរួចហើយ ម៉េង កេវជពេជ្ជតា ក៏បានឆលើយតបជាពិសេសទៅវិញដោយក្តីរំជើបរំជួលនិងសន្តានចិត្តហ្វេនដែលស្រលាញ់គាំទ្រ ថា «អរគុណណាស់បងប្អូន និង ហ្វ្រ៊ែនទាំងអស់ដែលចូលរួមរំលែកក្តីនឿយហត់របស់ខ្ញុំ ។ ពិតជាពិសេសណាស់ » ៕


