តារាកំប្លែង នាងខ្ញុង និងតាតកំប្លែងនាយក្រូច ទស្សនិកជនច្បាស់ធ្លាប់បានស្គាល់ និង ធ្លាប់បានសើចសប្បាយជាមួយការសម្តែងរឿងកំប្លែងរបស់អ្នកទាំង ពីរជាញឹកញាប់ណាស់មកហើយ ហើយក្នុងរាត្រីយប់ថ្ងៃទី ១០ ខែមិថុនា ម្សិលមិញនេះ អ្នកទាំងពីបានធ្វើក្រើកឆាកម្តងទៀតហើយ។
អ្នកនាងខ្ញុងជាស្រ្តីមេម៉ាយ កូនមួយដែលមានមនុស្សប្រុសជាច្រើមតាមចោមរោមស្រលាញ់សុំស្នេហ៍អ្នកនាង តែអ្នកនាងមិនអើរពើឡើយ ព្រោះអ្នកនាងខ្លាចអ្នកថ្មីគេមិនល្អដូចអតីតស្វាមីអ្នកនាង និងមួយវិញទៀតខ្លាចគែធ្វើបាបកូនប្រុសរបស់ខ្លួន ហើយអ្វីដែលសំខាន់នោះគឺកូណប្រុសរបស់អ្នកនាង មិនព្រមឲ្យនាងយកស្វាមីថ្មីឡើយ។
ចំណែកនាយក្រូចវិញ លោកជាតារាកំប្លែងចូលចិត្តលេងទឹកមុខ និងកាយវិការបែបមនុស្សចាស់ ឬ តែងតែដើរតួជាភេទទីបី ព្រោះលោកមានជំនាញក្នុងការធ្វើចរិកញិកញ៉ក សមសួនធ្វើឲ្យទស្សនិកជនសើចសប្បាយមិនចេះចិនណាយ៕