Quantcast
Channel: My blog
Viewing all articles
Browse latest Browse all 7971

ដឹងទេ! ការរើសអើង​​ពណ៌សប្បុរ​បានសម្លាប់​ដោយព្យូរកដំរី១ក្បាល​យ៉ាងអណោចអាធមបំផុតក្នុងប្រវត្តិសាស្រ្ត

$
0
0

….​វា​ជា​ដំរី​ញី​១​ក្បាល និង​តែ​១​គត់​ក្នុង​ប្រវត្តិសាស្ត្រ ត្រូវបាន​គេ​ព្យូ​រក​នៅ​ចំពោះមុខ​មនុស្ស ៣០០ នាក់ កាលពី​១​សតវត្ស​មុន និង​បាន​បន្សល់ទុក​នូវ​តឹកតាង​រូបភាព​យ៉ាងច្រើន ។​

​រឿងរ៉ាវ​គឺ នា​ល្ងាច​ថ្ងៃមួយ​កាលពី​ឆ្នាំ​១៩១៦ ពួក​ដំរី​ក្នុង​ក្រម​សៀក Sparks World Famous Shows របស់លោក Charlie Sparks បាន​អនុវត្ត​នូ​វិញ្ញាសារ​សៀក​ផ្សេងៗ​តាម​កម្មវិធី​យ៉ាង​ស្ងៀមស្ងាត់ ដើម្បី​បំរើ​ដល់​ទស្សនិកជន​នៅ​ពីក្រោម​ឆាក ។​

​អ្នកទស្សនា​រីករាយ ព្រោះ​ឃើញ​ពួកវា​ចេះ​អង្គុយ​លើ​កៅអី ឈរជើង​២ ពាក់​ជើង​ពីលើ​ខ្នង​គ្នា ហើយ​ផ្លុំ​ត្រំ​ប៉ែត​លាន​រន្ទឺ​ពេញ​ឆាក ។ ក្នុងចំណោម​នោះ ពុំមាន​ដំរី​ណាមួយ​ដែល​ពូកែ​សំដែង​ស្មើនឹង​ដំរី​ញី​១​ក្បាល​អាយុ​ប្រហែល ២២ ឆ្នាំ មាន​ទម្ងន់ ៥ តោន​ឈ្មោះថា Mary នោះទេ ។​

Mary ចេះ​ផ្លុំ ២៥ ចង្វាក់ភ្លេង​ផ្សេងៗ​ពីគ្នា ដោយ​ប្រើ​ប្រមោយ​របស់ខ្លួន និង​គប់​បាល់ Hockey យ៉ាង​ប៉ិនប្រសប់ ។ ប៉ុន្តែ វា​បាន​ត្រូវគេ​ដោះ​បរិក្ខារ​ភ្ជាប់​ខ្លួន​ដែល​លំអរ​សំរាប់​ការសម្តែង ហើយ​ត្រូវ​ទាក់​ចង​ដោយ​ច្រវាក់​នៅ​ខាងក្រៅ​រោង​សៀក​ទៅវិញ ។ វា​ឈរ​ក្រោម​តំណក់ទឹកភ្លៀង​ពុំ​ដាច់​គ្រាប់ កែវភ្នែក​បង្កប់​នូវ​ភាព​ទុក្ខសោក​ភ័យខ្លាច ចំពោះ​ជោគវាសនា​ដ៏​សាហាវ ត្រៀម​សំណង​លើ​វា ។​

​ព្រោះថា មុន​នោះ Mary បាន​ជ្រុល​សម្លាប់​បុរស «​ស្បែ​កស​» ម្នាក់ តែ​អាក្រក់​បំផុត​នោះ គឹ​ទោសទណ្ឌ​នេះ វា​ហាន​បំពាន​នៅ​រដ្ឋ Teunessee -​ក​ន្លែ​អ​ដេ​ល​ការ​វាយ​លើ​ជន​ស្បែក​សនា​អំឡុង​ឆ្នាំ ១៨៨២-១៩៣០ ត្រូវបាន​ចាត់ជា​ទោស​ធ្ងន់ធ្ងរ​បំផុត ។​

​មុន​នោះ នៅ​ថ្ងៃទី​១១ កញ្ញា ១៩៦១ ខ្សែ​រថភ្លើង​ដឹក​ក្រុម​សៀក​របស់លោក Charlie Sparks បាន​សំចត​នៅ​ប្រជុំជន​មាន​ឈ្មោះថា King Sport ចម្ងាយ​ពី Erwin ប្រមាណ ៦៤ គីឡូម៉ែត្រ ។ ទីនេះ​ឯង​ដែល​រឿង «​ចេតនា​ធ្វើឃាត​» បានកើត​ឡើង ។​

​ឈ្មោះ Red (​ស្បែ​កស​) ដែលជា​គ្រូបង្វឹក​តែង​ធ្វើ​ទារុណកម្ម​វាយដំ​ខ្លាំង​ក្នុងពេល​បង្វឹក ដើម្បី​ឲ្យ​ពួក​ដំរី​ក្នុងនោះ​មាន Mary ក្លបខ្លាច ។ ហើយ​ការវាយដំ​ត្រូវបាន​អនុវត្ត​ជាប្រចាំ ។​

​តាម​ច្រកចេញ​នៅលើ​ឆាក ដោយហេតុតែ​ឃ្លាន​ពេក Mary បាន​រើស​សំបកចេក​ដែល​គ្រូបង្វឹក​ឈ្មោះ Red ស៊ី​រួច​បោះចោល​ក្បែរផ្លូវ​មក​ស៊ី ជាហេតុ​នាំ​ឲ្យ​ដំណើរ​របស់​ក្រុម​ទាំងមូល​ត្រូវ​យឹត​យ៉ាវ ព្រោះ Mary ជា​ដំរី​នាំមុខគេ ។ ម្យ៉ាងទៀត ពេលនោះ Mary វា​ឈឺ​ឆ្មេ​ញ ហេតុនេះ​វា​ប្រឹង​ទំពារ​ដើម្បី​លេប ។ ឃើញបែបនេះ ឈ្មោះ Red ដែលជា​គ្រូ​កំណាច​បាន​យក​ដំបង​បុក​សំដៅ​មាត់​របស់​វា ចំ​កន្លែង​ឆ្មេ​ញ​ដែល​ឈឺ ហើយ​ស្រែក​បញ្ជារ​ឲ្យ​វា​ទៅមុខ ។​

​ដោយសារ​ខឹង​ខ្លាំងពេក ព្រោះ​បុក​ចំ​ឆ្មេ​ញ​កំពុង​ឈឺ Mary បាន​មានប្រតិកម្ម​ដែល​ពុំមាន​អ្នកណា​អាច​រារាំង​ទាន់ពេល ។ វា​បាន​គ្រវែង​ប្រមោយ​របស់​វា​រុំ​ខ្លួន Red ជាប់ ហើយ​គ្រវែង​យ៉ាងខ្លាំង ចូលទៅក្នុង​តៀម​លក់ដូរ​ក្បែរ​នោះ ។ បន្ទាប់មក វា​បោះពួយ​ទៅ​ជាន់ឈ្លី​លើ​ក្បាល និង​ខ្លួន​របស់ Red ។ សាក្សី​ម្នាក់​ប្រាប់ថាៈ «​ឈាម​និង​អ្វីៗ​ផ្សេងទៀត បាន​បែក​ខ្ទាត​ពេញ​លើផ្លូវ​តែម្តង​» ។​

​ពួក​ដំរី​នៅ​រោង​សៀក​ពុំ​ខុសពី​នៅ​ឋាននរក​ឡើយ​

​ក្រោយពេល​ហេតុការណ៍​គួរ​ឲ្យ​រន្ធត់​នេះ​កើតឡើង គេ​បន​រក​វិធី​លួច​សម្លាប់​វា​ចោល ក្នុងនោះ​មាន​បុរស​ម្នាក់​បាន​ប្រើ​កាំភ្លើង រួច​បាញ់ ៥ គ្រាប់​លើ​ខ្លួន​វា ប៉ុន្តែ ដោយ​ស្បែក​ក្រាស់ គ្រាប់កាំភ្លើង​ពុំ​អាច​ទម្លុះ​បាន ។ ពួក​ស្បែ​កស​ដែល​នៅក្បែរនោះ ស្រែក​ខ្លាំងៗ​ថា «​សម្លាប់​ដំរី​ចោល​ទៅ​! សម្លាប់​វា​ចោល​!» ។​

​អាស្រ័យ​ដោយ​ខ្លាចក្រែង​ដំណើរ​សម្តែង​របស់​ក្រុម​សៀក​ខ្លួន​ត្រូវ​ក​ន្លែ​ដទៃទៀត លុបចោល​កិច្ចសន្យា ថៅកែ Charlie Sparks សម្រេចចិត្ត​មានតែ​សម្លាប់ Mary ចោល ហើយ​ត្រូវ​ធ្វើជា​សាធារណៈ ទើប​លុបបំបាត់​ពាក្យ​ច​ចាម​អារាម​ថា​នៅ​ក្រុម​សៀក​នេះ​មាន​ដំរី «​ឃាតករ​» ១​ក្បាល ។ ជម្រើស​ចុងក្រោយ​ក្នុងការ​សម្លាប់ Mary ជា​សាធារណៈ គឺមាន​តែ «​ព្យួរ​ក​» វា​នៅ​ទីសាធារណៈ ។​

​ព្រឹក​ព្រលឹម​ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​១៩១៦ ម៉ាស៊ីន​ស្ទួ​ច​ទម្ងន់ ១០០ តោន ដែល​គេ​ប្រើ​សំរាប់​ស្ទួ​ច​ទូរ​រថភ្លើង​ចេញពី​ផ្លូវដែក បាន​បើក​មកដល់​រោង​សៀក​របស់ Charlie Sparks ។ គ្រា​ដែល Mary បាន​ត្រូវ​នាំមក​កាន់​កន្លែង​ប្រហារជីវិត ដំរី​៤​ក្បាល​ទៀត ក្នុង​ក្រុម​បាន​ដើរ​បន្តកន្ទុយ​ក្រោយ​វា ដូចដែល​វា​ចេញ​សម្តែង​រាល់ដង ព្រោះ Charlie Sparks គិតថា វា​ជួយ​ឲ្យ Mary ស្ងប់ចិត្ត ។ ប៉ុន្តែ ពេលដែល​ខ្សែ​កា​ប្លិ៍​ត្រូវបាន​បំពាក់​ចូល​ក Mary ស្រាប់តែ​ពួកវា​ស្រែក​បំព​សម្លេង​លាន​រន្ទី​គួរ​ឲ្យ​ស្រណោះ ហាក់ដូចជា​សម្តី​លាគ្នា​ជា​លើកចុងក្រោយ ។​

​មនុស្ស​ប្រមាណ ៣០០០ នាក់​បាន​ឈរ​មើល​ពិធី​ប្រហារជីវិត ។ សម្រែក​ឈឺចាប់​លាន​កងរំពង​សន្ធាប់​លើ​សំណើច​សើច​ក្អាកក្អាយ សប្បាយចិត្ត របស់​ពួក​ស្បែ​កស ដែល​អម​ថែម​ដោយ​ស្នូរ​ទះដៃ​របស់​ពួកគេ​ផងដែរ ។​

​ចុងក្រោយ​អ្វីៗ ក៏​ធ្លាក់​ក្នុង​សភាព​ស្ងៀមស្ងាត់ Mary បាន​ត្រូវគេ​បន្ត​ព្យួរ​ប៉ែល​ប៉ោល​ប្រហែល​១​ម៉ោង ទើបត្រូវ​បាន​គេ​ទម្លាក់​ចុះ​រណ្តៅ​១​ជីក​ទុក​ស្រាប់ បន្ទាប់ពី​ពេទ្យសត្វ​បញ្ចា​ក់ថា Mary បាន​ស្លាប់​ដើម្បី​សង​ជីវិត​ជន​ស្បែក​សម្នាក់ -​គ្រូបង្វឹក​ដ៏​ឃោរឃៅ Red ៕


Viewing all articles
Browse latest Browse all 7971

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>