Quantcast
Channel: My blog
Viewing all articles
Browse latest Browse all 7971

ប្រកាស​របស់លោក​យាយវ័យ ៧៨ ឆ្នាំ៖ «៦៣ ឆ្នាំហើយ ខ្ញុំ​បរិភោគ​ខ្សាច់​ជំនួស​បាយ ហើយនេះជាគន្លឹះ​នាំឲ្យ​មានសុខភាព​មាំមួន!» អ្នកជឿទេ? (មានវីដេអូ)

$
0
0

​ក្នុង​វ័យ ៧៨ ឆ្នាំ ហើយ លោកយាយ Kusma Vati នៅ​ឥណ្ឌា​បាន​អនុវត្ត​យ៉ាង​ខ្ជាប់​ខ្លួន​នូវ​របបហូបចុក «​ប្រើ​ខ្សាច់​ជំនួស​បាយ​» តាំងពី​អាយុ ១៥ ឆ្នាំ មកម្ល៉េះ ។ គិត​ទៅ​មកទល់ពេលនេះ គាត់​បាន​ហូប​ខ្សាច់​អស់​រយៈពេល ៦៣ ឆ្នាំ ។​ ​លោកយាយ​ប្រាប់ថាៈ «​ខ្ញុំ​មាំមួន ហើយ​ខ្សាច់​វា​ស្រប​នឹង​ខ្ញុំ​ណាស់​!» ។​

​មុនពេល​បរិភោគ​អាហារ​ពេញនិយម​របស់ខ្លួន លោកយាយ Kusma តែង​យ​កវាម​កលាង​សម្អាត​ជាមួយ​ទឹក រួច​ទុក​ឲ្យ​វា​ស្ងួត​ក្រោម​ពន្លឺព្រះអាទិត្យ ដើម្បី​ឲ្យ​វា «​ផ្អែម​» ។ Kusma ប្រាប់ថា វា​មានឱជារស​ផ្អែម​ដូចជា​ស្ករ​អីចឹង ។​

​លើកដំបូង ដែល​គាត់​បាន​សាក​ភ្លក់​ខ្សាច់ គឺ​នៅ​វ័យ ១៥ ឆ្នាំ ប៉ុន្តែ គាត់​ថា «​ត្រូវ​ឈឺក្រពះ​យ៉ាងខ្លាំង​» ប៉ុន្តែ វា «​ពុំ​អូសបន្លាយ​យូរពេក​ទេ​» ។​

​តាំងពី​ពេលនោះ​មក គាត់​ក៏ «​ញៀន​» ហើយ​បរិភោគ​វា​រៀងរាល់ថ្ងៃ អស់​រយៈពេល​ជាង ៦ ទសវត្សរ៍​មកហើយ ។ ករណី​លើកលែងតែ​ម្តងគត់ គឺ​នៅ​ប៉ុន្មាន​ថ្ងៃ​រៀប​អាពាហ៍ពិពាហ៍​របស់ខ្លួន គាត់​បង្ខំចិត្ត «​តម​» ដោយ​ខ្លាច​គេឯង​ភ័យខ្លាច ។ ចម្លែក​ណាស់ ពេលនោះ គាត់​បែរជា​ត្រូវ​ក្រពះ «​ធ្វើទុក្ខ​» ទៅវិញ ។ សាច់ញាតិ​ខាង​ស្វាមី​បានអនុញ្ញាត​ឲ្យ​បរិភោគ​ខ្សាច់ ដើម្បី​បន្ថយ​ការឈឺ​ក្រពះ​តាម​សំណូមពរ​របស់គាត់ ។​

​តាំងពី​វ័យ ១៥ ឆ្នាំ មក​លើកលែងតែ​រយៈពេល ២ ទៅ ៣ ថ្ងៃ លើកលែង​ដូច​ពោល​ខាងលើ គាត់​រក្សា​របបហូបចុក​មាន​ខ្សាច់ ៣ ពេល គឺ​ព្រឹក​-​ថ្ងៃត្រង់ និង​ល្ងាច ។​

​លោកស្រី Kusma នឹង​ឈឺក្រពះ ហើយ​ងងុយគេង ប្រសិនបើ​ហ៊ាន​ផ្អាក​ការបរិភោគ​ខ្សាច់ ។

​ជាមួយ​របប​ហូប​ខ្សាច់​១​ថ្ងៃ ២ គីឡូក្រាម នោះ​អ្នកស្រី​ពុំដែល​នៅ​មន្ទីរពេទ្យ​ម្តងណា​ទេ ។ កូនចៅ​បាន​យក​គាត់​ទៅធ្វើ​អេកូ ។ លទ្ធផល​បង្ហាញថា គ្រឿងក្នុង​របស់គាត់ មាន​សភាព​ល្អប្រសើរ ។​

​ទោះបី​ជាមាន​វ័យ​ចំណាស់ ក៏​គាត់​នៅ​បន្ត​ធ្វើការ​បាន ឲ្យ​តែមាន​….​ខ្សាច់ ៕​


Viewing all articles
Browse latest Browse all 7971

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>