Quantcast
Channel: My blog
Viewing all articles
Browse latest Browse all 7971

​បន្ទាប់ស្រពោនសឹងតែស្រោចទឹកលែងឡើង! ឥឡូវនេះ នាង ឃ្មឹប មានពន្លឺរ​ស្មីជាបណ្តើរវិញហើយ ព្រោះតែ…

$
0
0

បន្ទាប់ពី​បោះជំហាន​ចូលប្រឡូក​សិល្បៈ​ជាថ្មី​តាមរយៈ​តារា​កំប្លែង​ជើងចាស់ នាយ​កុយ អនុញ្ញាតិ​ឱ្យចូល​លេង​ក្នុង​ក្រុម​វិញ​នោះ ពេលនេះ​តារា​កំប្លែង​អ្នកនាង រ៉េ​ន សុធា​រី ហៅ នាង ឃ្មឹ​ប ស្រាប់តែ​លេចចេញ​នូវ​ដំណឹង​ថ្មី និង ល្អ​ចំនួន​ ២ ក្នុងពេល​តែមួយ ។​

Image may contain: 1 person, selfie, stripes, close-up and indoor

​បើតាម​ការឱ្យ​ដឹង បច្ចុប្បន្ននេះ​តារា​កំប្លែង នាង ឃ្មឹ​ប ហាក់​មាន​ទីផ្សារ​សិល្បៈ​គួរឱ្យកត់សម្គាល់​ឡើងវិញ ក្រោយ​ប្រឡូក​ក្នុង​វិស័យនេះ​បាន​ត្រឹម​មួយរយៈ​ខ្លី​មក ។ មិន​ត្រឹមតែ​ទទួលបាន​ប្រជាប្រិយភាព​តាមរយៈ​លេង​កំប្លែង​វិញ​ទេ នាង ឃ្មឹ​ប ក៏​ហាក់​ត្រូវបាន​ផលិតករ និង អ្នកធានា​មួយចំនួន​នៅក្រៅ​ប្រទេស​ចាប់អារម្មណ៍​ផងដែរ ដោយ​កាលពីពេល​ថ្មីៗ​នេះ​មាន​ដំណឹង​ថា ​នាង​ទើបនឹង​ទទួលបាន​ការងារ​ធំៗ​ដល់​ទៅ​ពីរ​ក្នុងពេល​ដំណាលគ្នា ។​

Image may contain: 1 person, smiling, standing

​បើតាម​ព័ត៌មាន​ច្បាស់ការ​បានឱ្យដឹងថា តារា​កំប្លែង​នាង ឃ្មឹ​ប មាន​អ្នកធានា​ចង់បាន​នាង​ឱ្យ​ចេញទៅ​សម្តែង​នៅ​ប្រទេស​អូស្ត្រាលី ស្រប​ពេលដែល​ដំណឹង​មួយទៀត​គឺ​នាង​ទើបតែ​បាន​ចុះកិច្ចសន្យា​ថត​រឿង​ឱ្យ​ផលិតកម្ម​មួយ​ដែល​ត្រៀម​ធ្វើ​ពិធី​ក្រុង​ពាលី​នៅ​ថ្ងៃទី ១៩ ខែមិថុនា​ខាងមុខ​ផងដែរ ។ តាមរយៈ​នេះ​ដដែល​គេ​ក៏បាន​ឱ្យដឹង​បន្តទៀតថា ចំពោះ​ការងារ​ទាំងពីរ​ដែល​នាង ឃ្មឹ​ប ទទួលបាន​នេះ​គឺ​មិន​ជាន់​ពេលវេលា​គ្នា​ទេ ដោយ​ការ​ចេញទៅ​សម្តែង​នៅក្រៅ​ស្រុក​នោះ​នៅមាន​រយៈពេល​យូរ​ទៀត​ទើប​អាច​ចេញដំណើរ​បាន ពោលគឺ​រហូតដល់​ជិត​ចូលឆ្នាំ​ខ្មែរ​ឯណោះ ។

Image may contain: 4 people, selfie, outdoor and close-up

​ជាមួយនឹង​ព័ត៌មាន​ថា ​តារា​កំប្លែង​នាង ឃ្មឹ​ប មានការ​ងារ​ធំៗ​ពីរ​ក្នុងពេល​តែមួយ​នេះដែរ បើតាម​សារព័ត៌មាន​ក្នុងស្រុក​មួយ​ក៏បាន​ឱ្យដឹង​ដូចគ្នានេះដែរ ហើយ​ចំពោះ​អ្នកនាង ឃ្មឹ​ប ផ្ទាល់​ក៏​មិនបាន​បដិសេធ​នឹង​ព័ត៌មាន​នេះដែរ ដោយ​អ្នកនាង​ថែមទាំង​បាន​និយាយថា អ្នកនាង​បាន​រំពឹង​ខ្ពស់​លើ​ការងារ​ថ្មី​ទាំងពីរ​នេះ ព្រោះ​វា​អាច​នឹង​ជួយ​យិ​ត​យោង​ប្រជាប្រិយភាព ព្រមទាំង​សេដ្ឋកិច្ច​គ្រួសារ​របស់​នាង​បាន​មួយកម្រិត​ផងដែរ ៕ សាកល​

Image may contain: 3 people, people smiling, close-upImage may contain: 1 person, close-upImage may contain: 1 person, sitting and standing

ប្រភព៖ pmhotnews


Viewing all articles
Browse latest Browse all 7971

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>