Quantcast
Channel: My blog
Viewing all articles
Browse latest Browse all 7971

ក្រុមហ៊ុន​អាមេរិក​អាចធ្វើឲ្យអ្នកស្លាប់ខួរក្បាល​រស់ឡើងវិញ​ក្នុងឆ្នាំនេះ!!

$
0
0

កិច្ចខិតខំ​ប្រឹងប្រែង​ដំបូង​ក្នុង​ការនាំ​មនុស្ស​ឲ្យ​រស់​ឡើងវិញ ក្រោយពេល​ស្លាប់​ខួរក្បាល នឹង​ត្រូវបាន​ក្រុមហ៊ុន​អាមេរិក​ដំណើរការ​ក្នុងឆ្នាំនេះ ។​

​នេះ​ជា​គម្រោងការ​របស់ Bioquak ក្រុមហ៊ុន​មួយ​មាន​ស្នាក់ការ​នៅ​ហ្វី​ឡា​ដេ​ល​ហ្វី (​អាមេរិក​) ។ តាមរយៈ​នោះ ក្រុមហ៊ុន​នេះ​សង្ឃឹមថា​អាចជួយ​ឲ្យ​អ្នកជំងឺ​ស្លាប់​ខួរក្បាល​មានជីវិត​ឡើងវិញ ។​

​តាម​លោក Ira Pasto -​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Bioquak គំនិត​អំពី​ការចាក់​កោសិកា​ដើម​ផ្តើមចេញពី​ការសង្កេត​ពពួកសត្វ​ឆ្អឹង​កង​មានលទ្ធភាព​បង្កើត​ឡើងវិញ​នូវ​ផ្នែក​សរីរាង្គ​ជាច្រើន​របស់ខ្លួន ។​

Bioquak នឹង​ដំណើរការ​ពិសោធន៍​លើ​មនុស្ស​នៅ​ប្រទេស​អាមេរិក​ឡាទីន​មួយ​មិនត្រូវ​បានកំណត់ ដើម្បី​ពង្វាង​ច្បាប់​នៅ​អាមេរិក និង​បណ្តា​ប្រទេស​ផ្សេងៗ​ដែល​សំណូមពរ​ពិសោធន៍​លើស​ត្វ​មុន ។​

​តាម​លោក Pastor, ដំណើរ​ការនាំ​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើងវិញ ប្រព្រឹត្ត​ទៅក្នុង​៣​ដំណាក់កាល ។ ដំបូង អ្នកជំនាញការ​នឹង​ប្រមូល​កោសិកា​ដើម​របស់​អ្នកជំងឺ​ពី​ឈាម​, បន្ទាប់មក ចាក់​ត្រឡប់​ចូល​សរីរាង្គ​ពួកគេ​វិញ ។ បន្ទាប់មកទៀត អ្នកជំងឺ​នឹងត្រូវ​បាន​ចាក់​ម៉ូលេគុល​ប្រូតេអ៊ីន​មួយ​ចូល​ខួរឆ្អឹង ។ ចុងក្រោយ អ្នកជំងឺ​ឆ្លងកាត់​ដំណើរការ​រំញោច​សរសៃប្រសាទ​អូសបន្លាយ ១៥ ថ្ងៃ ។ លោក Pastor សង្ឃឹមថា ការព្យាបាល​កោសិកា​ដើម អាច​ត្រឡប់​បញ្ច្រាស «​ការស្លាប់​របស់​ខួរក្បាល​» និង​ជួយ​នាំ​គេ​ត្រឡប់មក​មានជីវិត​វិញ ។​

​នៅ​ប្រទេស​ជាច្រើន​លើ​ពិភពលោក អ្នក​បាត់​សមត្ថភាព​សកម្មភាព​ខួរក្បាល ឬ ហៅថា ស្លាប់​ខួរក្បាល សុទ្ធតែ​ត្រូវបាន​ចាត់បញ្ចូល​ក្នុង​បញ្ជី​អ្នកស្លាប់ ៕


Viewing all articles
Browse latest Browse all 7971

Trending Articles