Quantcast
Channel: My blog
Viewing all articles
Browse latest Browse all 7971

យុវជន​ម្នាក់​ត្រូវ​អគ្គិសនី​ឆក់​ស្លាប់ ព្រោះតែ​លុយ​«ហោះពីលើមេឃ»ជិត ៣០០ ដុល្លារ មកទើរនៅលើ​….

$
0
0

បុរស​ម្នាក់​នៅក្នុង​ប្រទេស​ថៃ ត្រូវបាន​ខ្សែភ្លើង​ឆក់​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង នៅពេល​គាត់​ព្យាយាម​ទាញយក «​រង្វាន់​» ពី​ប៉េងប៉ោង​មួយ​ដែល​បាន​ជាប់គាំង​នៅលើ​ខ្សែភ្លើង​ដែលមាន​តង់ស្យុង​ខ្ពស់ ស្ថិតក្នុង Kabinburi ។​

​តាម​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា បុរស​ម្នាក់​ឈ្មោះ Natawut Panompha អាយុ ២០ ឆ្នាំ បានឃើញ​ផ្នែក​នៃ​ក្រណាត់​ផ្សាយពាណិជ្ជកម្ម​មួយ ដែល​បាន​រសាត់អណ្តែត​នៅលើ​ខ្សែភ្លើង ។ គាត់​បានឮ​មុន​នោះ​ថា មាន​មូលនិធិ​មួយ​បាន​បង្ហោះ​ប៉េង​ប៉ោល ក្នុង​គោលបំណង​សំរាប់​ជនណាម្នាក់​បាន​ស្វែង​រកឃើញ និង​អះអាងថា​មាន​លុយ​ភ្ជាប់​នឹង​វា​ផងដែរ ។​

​ពាក្យពេចន៍​នៅលើ​ក្រណាត់​នោះ បាន​បញ្ជាក់ថា នៅក្នុង​ថង់​តូច​មួយ​ភ្ជាប់​ទៅនឹង​ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម នឹងមាន​លុយ​ចំនួន ៩,៩៩៩ បាត ។​

​ប្រភព​បន្តថា បុរសរងគ្រោះ​នោះ សូម្បី​ជួល​រថយន្ត ២,០០០ បាត ដើម្បី​ជួយ​គាត់​ទាញយក​សាច់ប្រាក់​នោះ​ពី​ខ្សែភ្លើង​ដ៏​គ្រោះថ្នាក់​បំផុត​ទាំងនោះ ។ ប៉ុន្តែ នៅពេល​បុរស​នេះ​កំពុង​លយ​ក្បាល​ចេញ ដើម្បី​ទាញ «​រង្វាន់​» ស្រាប់តែ​ត្រូវ​ខ្សែភ្លើង​ឆក់ បណ្តាល​ឲ្យ​ធ្លាក់​ដី​ស្លាប់​ភ្លាមៗ​តែម្តង ។​

​ក្រោយ​ហេតុការណ៍​នេះ​កើតឡើង ខាង​អាជ្ញាធរ​អគ្គិសនី Kabinburi បានមក​ដល់ និង​ទាញ​យកលុយ​ពី​ក្រណាត់ និង​ថង់​នោះ​ដោយ​សុវត្ថិភាព – ដែល​ក្នុង​ថង់​នោះ​មាន​លុយ​ចំនួន ៩,៩៩៩ បាត ។​

​តាម Thai Rath មនុស្ស​គ្រប់គ្នា​នៅ​កន្លែងកើតហេតុ បាន​យល់ព្រម​ថា លុយ​ទាំងនេះ​គួរតែ​ត្រូវ​បានប្រគល់​ឲ្យ​គ្រួសារ​ជនរងគ្រោះ ដើម្បី​ធ្វើបុណ្យ ៕


Viewing all articles
Browse latest Browse all 7971

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>