Quantcast
Channel: My blog
Viewing all articles
Browse latest Browse all 7971

ស៊យមែន! ជិះម៉ូតូអត់ដាក់កញ្ចក់រ៉េចូលឡានដួលស៊ីដីខ្លួនឯង ទាមទារឲ្យសង ៥០ ដុល្លារទៀតម្ចាស់ថ្លៃ!

$
0
0

​បុរស​វ័យ​ចំណាស់​ម្នាក់ ជិះ​ម៉ូតូ​ធំ​ទំនើប​១​គ្រឿង ដោយ​ពុំ​បំពាក់​កញ្ចក់​សំរាប់​មើល​ក្រោយ និង​សូម្បី​មូ​ក​សុវត្ថិភាព​ខ្លួនឯង មិនដឹង​ជា​យ៉ាងម៉េច ស្រាប់តែ​ជិះ​រ៉េ​ចូល​រថយន្ត​តូច​១​គ្រឿង និង​ដួល​គ្រាំង​ស៊ី​ដី​តែម្តង ស្ថិតនៅ​ចំណុច​ផ្លូវ​រថភ្លើង​ឆ្លងកាត់ (​ប្លុក​ត្រឡោកបែក​) ។

​យ៉ាងណាមិញ បើតាម​ទិដ្ឋភាព​ជាក់ស្តែង​នៃ​វីដេអូ​បង្ហោះ​ឲ្យ​ឃើញ​ពី​បងប្រុស​មាន​អត្តចរិត​ស្លូតបូត និង​ចេះ​គួរសម​ម្នាក់ ដែល​បែរជា​ស៊យ​ត្រូវ​ទទួលខុស​ចំពោះ​ហេតុការណ៍​នេះ យើង​ឃើញថា គ្រាន់តែ​ការ​គ្មាន​កញ្ចក់ និង​មួកសុវត្ថិភាព គឺ​បុរស​វ័យ​ចំណាស់​រូបនោះ​ខុស​បាត់ទៅហើយ ដោយ​មិនចាំបាច់​វិនិច្ឆ័យ​ពី​ការ​ជិះ​មិន​មើល​ឆ្វេង​ស្តាំ​របស់គាត់​នោះឡើយ ។​

​ពិតណាស់ បងប្រុស​ម្ចាស់​រថយន្ត​រង​ការចោទប្រកាន់​ដែល​គាត់​មាន​ឈ្មោះថា អេង វណ្ណៈ បាន​បង្ហោះ​នៅលើ​គណនី​ហ្វេ​ស​ប៊ុ​ក​គាត់​ថា​៖ «បានការងារធ្វើទាំងព្រឹក!!! ជិះចូលឡានហើយ ទារឲ្យសងគាត់ ៥០$ ទៀត!!! ម៉ូតូមិនព្រមដាក់កញ្ចក់មើលក្រោយ ហើយរេមកចូលឡានអញ្ចឹង!!! នេះហេងហើយ ឡានតូច បើឡានធំវិញម៉េចទៅ អ៊ំហ្អើយអ៊ំ?

តែមិនអីទេ ជូនអ៊ំ ៥០$ ទុកព្យាបាលជើង និងទិញកញ្ចក់មើលក្រោយ និងមួក ង់ៃក្រោយកុំជិះអញ្ចឹងទៀត!!!» ៕

​សូម​ប្រិយមិត្ត​វិនិច្ឆ័យ​វីដេអូ​ខាងក្រោម​នេះ​ទាំងអស់គ្នា តើ​ឡាន​ខុស ឬ ម៉ូតូ​ត្រូវ ?


Viewing all articles
Browse latest Browse all 7971

Trending Articles