ស្តេចហុល្លង់ធ្វើជាអាកាសយានិករងលើយន្តហោះដឹកអ្នកដំណើរ ២ដង ក្នុង១ខែ ដើម្បីរក្សាប័ណ្ណបើកបរយន្តហោះ និងបំពេញចំណូលចិត្តផ្ទាល់ខ្លួន ។
ស្តេចហុល្លង់ Willem-Alexander
ក្នុង ២១ ឆ្នាំ កន្លងទៅនេះ ស្តេចហុងល្លង់ Willem-Alexander បានធ្វើជាអាកាសយានិករងលើយន្តហោះពាណិជ្ជកម្មឲ្យក្រុមហ៊ុន KLM Cityhopper ហើយមុននោះគឺ Martinair ។ ព្រះអង្គបញ្ជាយន្តហោះ២ដងក្នុង១ខែ ។
ស្តេច Willem-Alexander ព្រះជន្ម ៥០ ព្រះវស្សា បច្ចុប្បន្ន ត្រូវបានបណ្តុះបណ្តាលឡើងវិញ ដើម្បីបើកយន្តហោះ Boeing 737 សំដៅបន្តបើកឲ្យ KLM ព្រោះយន្តហោះ Fokers ដែលព្រះអង្គបើកពីមុន បានបញ្ឈប់សកម្មភាព ។
ស្តេច Willem-Alexander ធ្វើជាអាកាសយានិក ក្រោយពេលបញ្ចប់ការសិក្សាមធ្យមសិក្សាឆ្នា ១៩៨៥ ។
«រឿងសំខាន់បំផុត គឹខ្ញុំមានចំណូលចិត្តដែលខ្ញុំអាចប្រមូលផ្តុំទៅលើវាទាំងស្រុង ។ ខ្ញុំមានយន្តហោះ, អ្នកដណោះរ, ក្រុមហោះហើរ និងត្រូវទទួលភារៈកិច្ចសម្រាប់សុវត្ថិភាពរបស់ពួកគេ», ព្រះអង្គមានបន្ទូល ។
មុនពេលភេរវកម្ម ១១ កញ្ញា កើតឡើង ទ្វារបន្ទប់បើកបរត្រូវបានបើកលើយន្តហោះ, អ្នកដណើរតែងអើតមើល និងសម្តែងការភ្ញាក់ផ្អើលពេលឃើញស្តេច Willem-Alexander , ពេលនោះ នៅជាព្រះអង្គម្ចាស់, កំពុងកាន់ចង្កូតយន្តហោះ (ព្រះអង្គឡើងសោយរាជ្យនៅឆ្នាំ ២០១៣) ។
ឥឡូវនេះ ពេលទ្វារបន្ទប់បើកបរត្រូវបានបិទ, មនុស្សមួយចំនួននៅតែស្គាល់សម្លេងរបស់ស្តេច ពេលព្រះអង្គជូនដំណឹងដល់អ្នកដំណើរលើយន្តហោះ ៕