Quantcast
Channel: My blog
Viewing all articles
Browse latest Browse all 7971

​​ស្រឡាញ់​គ្នា​បាន​៦​ថ្ងៃ​សោះ តារា​ឥណ្ឌូណេស៊ី​ម្នាក់​សំណាង​ក្លាយ​ជា​ប្រពន្ធ​មហាសេដ្ឋី

$
0
0

តារាសម្ដែងនិងពិធីការនី ឥណ្ឌូណេស៊ី Rey Utami បានរៀបការជាមួយនាយកប្រតិបត្តិក្រុមហ៊ុនសាងសង់ លោក Pablo Putera Benua បន្ទាប់ពីបានទាក់ទងគ្នាបានតែ៦ថ្ងៃប៉ុណ្ណោះ។

Image may contain: 2 people, people smiling, people standing and car

Tinder គឺជាកម្មវិធី ( app) សម្រាប់ទាក់ទងស្នេហាដ៏ធំមួយក្នុងពិភពលោក ដែលជួយឲ្យគូស្នេហ៍ជាច្រើនបានជួបគ្នាតាមរយៈវា។ កម្មវិធីនេះហើយជាស្ពានផ្ដើមស្នេហ៍រវាង Rey អាយុ៣០ឆ្នាំ និង Pablo អាយុ៣៦ឆ្នាំ រហូតរៀបការនឹងគ្នា ក្រោយស្គាល់គ្នា៦ថ្ងៃ។ អានរឿងរ៉ាវលម្អិតខាងក្រោម៖

Image may contain: 2 people, people smiling, people sitting, ocean, sky, outdoor, water and nature

បន្ទាប់ពីស្គាល់គ្នាតាមរយៈ Tinder អ្នកទាំងពីរបានជួបគ្នាថ្ងៃទី១ ហើយផ្ដើមស្រឡាញ់គ្នាតែម្ដង។ នៅថ្ងៃទី២ Pablo បានទិញឡានមួយគ្រឿងម៉ាក Honda HRV ឆ្នាំ២០១៦មួយគ្រឿងតម្លៃ២៨ ០០០ដុល្លារ ជូន Rey ដែលជាមិត្តស្រី។ នៅថ្ងៃទី៣ មហាសេដ្ឋីរូបនេះក៏បានទិញនាឡិកាដៃតម្លៃជាង៣០០ ០០០មួយខ្សែទៀតទុកជាកាដូបន្ថែមសម្រាប់ Rey។

វាហាក់ដូចជាលឿនពេល លុះឈានដល់ថ្ងៃទី៤ Pablo បានសុំ Rey រៀបការជាមួយចិញ្ចៀនពេជ្រ ស្របពេល Rey ក៏យល់ព្រម។ ឈានដល់ថ្ងៃទី៥ Pabloបានទៅជួបឪពុកម្ដាយរបស់ Rey ដើម្បីណែនាំខ្លួន។ នៅថ្ងៃទី៦ អ្នកទាំងពីចាប់ផ្ដើមគិតគូររឿងរៀបការតែម្ដង។ ថ្ងៃទី៧គម្រប់១សប្ដាហ៍គត់ ពួកគេបានរៀបការជាលក្ខណៈឯកជនមួយ ដែលមានបងប្អូននិងមិត្តជិតស្និទ្ធ៤០នាក់ចូលរួម។ ស្ដាប់វាគឺការរៀបមង្គលការដ៏រហ័សមួយ សឹងតែមិនធ្លាប់ជួបប្រទះ អ្វីដែលជាភាពទាក់ទាញអ្នកទាំងពីរសុទ្ធតែបុគ្គលមានមុខមាត់នៅប្រទេសឥណ្ឌូណេស៊ី៕

Image may contain: 1 person, smiling, closeup

Image may contain: 2 people, people smiling, horse, sky, outdoor and nature

Image may contain: 2 people, people standing, shoes and outdoor

ប្រភព៖ news.sabay


Viewing all articles
Browse latest Browse all 7971

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>