Quantcast
Channel: My blog
Viewing all articles
Browse latest Browse all 7971

សកម្មភាព​ជួយ​សង្គ្រោះ​សត្វ​ដំរី​១១​ក្បាល​នៅ​មណ្ឌល​គិរី​ល្បី​ដល់​ ​BBC ចុះ​ផ្សាយ​មាន​អ្នក​មើល​ជិត​២​លាន​នាក់​(វីដេអូ)

$
0
0

វាជាការរំដោះ និងសង្គ្រោះសត្វដំរីដ៏ល្អបំផុតពីក្នុងភក់រណ្ដៅគ្រាប់បែកចាស់ ដែលមិនធ្លាប់ឃើញពីមុនមកដែលសកម្មភាពដូចជារឿងមួយនេះ បានកើតឡើងនៅដែនជម្រកសត្វព្រៃ កែវសីមា ស្ថិតក្នុងខេត្តមណ្ឌលគិរីប្រទេសកម្ពុជា។” ជាការសរសេរឡើងរបស់គេហទំព័រល្បី BBC។

Elepheb1

ដំរីមួយហ្វូងមានសមាជិក១១ក្បាល បាននាំគ្នាទៅរកប្រភពទឹកដែលធ្លាប់ទៅផឹករៀងរាល់ថ្ងៃ ក្នុងរណ្ដៅគ្រាប់បែកចាស់មួយដែលបន្សល់ទុកកាលពីសង្គ្រាមវៀតណាមហើយក៏ផុងក្នុងភក់នេះតែម្ដង។

អ្នកភូមិដែលនៅជិតនោះបានកាច់មែកឈើ និងស្លឹកឈើ បាញ់ទឹកជម្រះភក់យកទៅដាក់ ដើម្បីឲ្យដំរីជាន់ឡើងមក ប៉ុន្តែនៅសល់កូនដំរីមួយចុងក្រោយ ឡើងមិនរួចក៏សម្រេចយកខ្សែចង់ទាញឲ្យឡើង។ លោកតាន់ សេដ្ឋា ដែលជាទីប្រឹក្សាបច្ចេកទេសរបស់អង្គការ  Wildlife Conservation Society (WCS) បាននិយាយថា មនុស្សម្នាដែលបានទៅជួយដំរីទាំងអស់ បានសម្រេចចិត្តចុងក្រោយទម្លាក់ខ្សែចង់អូសកូនដំរីចុងក្រោយឡើងគោកបានសម្រេច។

“ដំរីមួយហ្វូងនេះមានដំរីញីពេញវ័យ៣ក្បាល និងដំរីជំទង់៨ក្បាលមានឈ្មោលមានញី ដែលជាប់ក្នុងភក់នេះស្ទើរតែស្លាប់ទៅហើយ។ ដំរីទាំងនេះជាផ្នែកមួយយ៉ាងសំខាន់នៃជីវិតរស់នៅក្នុងតំបន់ដែនជម្រកសត្វព្រៃកែវ សីមា ហើយប្រសិនបើបាត់បង់ពួកគេ ពិតជាការខកចិត្តមិនស្ទើរទេ។

រណ្ដៅនេះបានកើតឡើងពីការទម្លាក់គ្រាប់បែក ជំនាន់សង្គ្រាម ប៉ុន្តែអ្នករស់នៅតំបន់នេះបានជីកបន្ថែម ដើម្បីស្តុកទឹកទឹកទុកប្រើប្រាស់។ លោក Dr Ross Sinclair ប្រធានអង្គការ WCS បាននិយាយថា នេះជាឧទាហរណ៍ដ៏អស្ចារ្យមួយរបស់អ្នកទាំងអស់គ្នា ដែលបានសហការគ្នាជួយការពារ ជីវិតសត្វព្រៃនៅកម្ពុជា៕

ខាងក្រោមនេះជាលីងរបស់ BBC

ប្រភព៖ kqube


Viewing all articles
Browse latest Browse all 7971

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>