សារប្រយោជន៍របស់ដើមឈើនៅលើផែនដី វាជារឿងមួយដែលមនុស្សគ្រប់គ្នាបានដឹងហើយអោយតម្លៃវាថាជាវត្ថុដ៏មានតម្លៃនិងអស្ចារ្យសម្រាប់យើងគ្រប់គ្នា។បើគ្មានដើមឈើពិភពលោកនេះនឹងក្លាយជាវាលល្ហល្ហេវឬអាចនិយាយបានថាគ្មានជីវិតមនុស្សរស់កើតផងមិនដឹង។ក្រៅពីភាពអស្ចារ្យដែលដើមឈើគ្រប់ដើមហើយ វាមានដើមឈើដែលពិសេសផ្សេងទៀតដែលស្ថិតក្នុង១០កំពូលដែលប្លែកពីគេ
ដើមឈើឥន្ទធនូ ពិសេសដោយសារតែសម្រកដើមរបស់វាចម្រុះពណ៌ដូចឥន្ទធនូ ប៉ុន្តែវាមាននៅច្រើនប្រទេសភាគខាងជើង ព្រមទាំងហ្វីលីពីនផងដែរ។
ដើមឈើសូត្រ លក្ខណៈពិសេសរបស់វាគឺវាស្រូបទឹកបានច្រើននិងរក្សាទុកបានយូរជាងដើមឈើដទៃទៀតក្នុងលោក។វាមាននៅក្នុងតំបន់ព្រៃអាមេរិកខាងត្បូង។
ដើមMethuselahជាដើមឈើដែលចាស់ជាងគេបំផុតលើលោក ដែលមានអាយុរហូតដល់៤៨៤៥ឆ្នាំ។ដើមឈើនេះមាននៅលើភ្នំភាគខាងកើតកាលីហ្វ័រនីញ៉ា។
ដើមឈើនៅប្រាសាទតាព្រហ្មនៅកម្ពុជា: ភាពអស្ចារ្យនៃដើមឈើដ៏មហិមានេះ គ្រាន់តែឃើញក៏អាចដឹងបានថាវាដុះមករាប់រយឆ្នាំ នៅលើប្រាសាទ។ការពិតដើមឈើមួយនេះបណ្ដាលអោយប្រាសាទកាន់តែទ្រុឌទ្រោម ប៉ុន្តែវាបែរជារឹតតែទាក់ទាញមនុស្សជាច្រើនជុំវិញពិភពលោកមកទស្សនាទៅវិញ។
ដើមBaobab ក្នុងដើមវាមួយវាអាចស្រូបទឹកទុកបាន១២០០០០លីត្រដើម្បីចិញ្ចឹមខ្លួនវានៅរដូវរាំងស្ងួត។
ដើមអូលីវនៅក្រិច ដែលត្រូវបានគេចាត់ទុកថាជាដើមឈើចំណាស់មួយដែរ ដោយសារតែវាមានអាយុរហូតដល់៣៥០០ឆ្នាំហើយ។
ដើមOakនៅកាឡូលីណា: ដើមធំបែកមែកសាខារបស់វា ពិតជាធ្វើអោយអ្នកទៅទស្សនាចាប់អារម្មណ៍ខ្លាំង ប៉ុន្តែវាមើលទៅក៏ព្រឺព្រួចណាស់ដែរ ដោយសារតែពេលចូលទៅក្រោមវាងងឹតមិនសូវមានពន្លឺ។
ដើមជីវិត: មិនមែនវាចម្លែកខុសគេដោយសាររូបរាងទេ ប៉ុន្តែដោយសារការតស៊ូនៅរស់របស់វា។វាជាដើមឈើតែមួយដើមគត់ដែលនៅលើវាលខ្សាច់ល្ហល្ហេវBarren ហើយជាទីតាំងគ្មានទឹកនិងមិនសូវភ្លៀង ទើបការតស៊ូរបស់វាដូចជីវិតរបស់មនុស្សដែរ។
ដើមTule នៅម៉ិកស៊ីកូ វាជាដើមឈើដែលបានចុះក្នុងបញ្ជីសម្បត្តិមនុស្សជាតិ។
ដើមCircusនៅCaliforniaក្រៅពីដើមវាមូលប្រហោងកណ្ដាលហើយវាក៏លេចចេញជាក្បាច់ស្អាតផងដែរ។
ប្រភព៖ jongdeng