Quantcast
Channel: My blog
Viewing all articles
Browse latest Browse all 7971

ទូដកប្រាក់ ATM ទាំងអស់ អាចនឹងត្រូវប្រឈមលុបបំបាត់ចោលទាំងស្រុង ប្រសិនបើ…

$
0
0

លោក ប៉ា សុជាតិវង្ស អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានថ្លែងនៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០១៧ ឲ្យដឹងថា បណ្តាទូ ATM សម្រាប់ដកប្រាក់នៅតាមទីសាធារណៈ របស់ធនាគារឯកជននានា បានបង្កឲ្យកើតមានបទល្មើស និងអសន្តិសុខសង្គម ។

លោកក៏បានបញ្ជាក់ឲ្យដឹងទៀតថា ប្រសិនបើពុំមានមនុស្សយាមកាម និងមើលថែឲ្យមានសុវត្ថិភាពទេ នោះទូដកប្រាក់ ATM ទាំងអស់ ដែលស្ថិតនៅតាមបណ្តាដងផ្លូវសាធារណៈក្នុងរាជធានីភ្នំពេញ អាចនឹងត្រូវលុបបំបាត់ចោលទាំងស្រុង ។

សូមបញ្ជាក់ថា ការលើកឡើងរបស់លោក ប៉ា សុជាតិវង្ស ខាងលើនេះ គឺបន្ទាប់ពីកើតមានករណីផ្ទុះទូATM របស់ ធនាគារកាណាឌីយ៉ា ដែលមានទីតាំងជាប់របងមន្ទីរ ពេទ្យកុមារជាតិ ផ្លូវសហព័ន្ធរុស្សី ក្រុមទី៤២ ភូមិ១១ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ នៅវេលាម៉ោង ១២:៣០នាទី យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៧ ៕

Image may contain: outdoor

Image may contain: outdoor

Image may contain: 1 person, standing and outdoor

Image may contain: outdoor

Image may contain: outdoor and water

Image may contain: outdoor

Image may contain: outdoor

Image may contain: one or more people, people standing and outdoor

No automatic alt text available.


Viewing all articles
Browse latest Browse all 7971

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>