ស្ត្រី១ក្រុមនៅក្នុងប្រទេសឥណ្ឌា ត្រូវបានបញ្ចេញឲ្យដឹងថា ពួកគេធម្មតាតែងបំបៅដោះកូនក្តាន់ រួមជាមួយកូនៗរបស់ពួកគេ ព្រោះតែសត្វទាំងនេះ ត្រូវបានចាត់ទុកដូចជាសមាជិកគ្រួសាររបស់ពួកគេ ។
ក្រុមស្ត្រីទាំងនោះ រស់នៅក្នុងរដ្ឋ Rajashan, ហើយពួកគេគឺជាសមាជិករបស់កុលសម្ព័ន្ធ Bishnoi ដែលត្រូវបានបង្រៀនឲ្យចេះការពារសត្វ និងធម្មជាតិ ។
មនុស្សនៅក្នុងសហគមន៍ Bishnoi គឺជាក្រុមសាសនាមួយ ដែលស្រឡាញ់ធម្មជាតិយ៉ាងខ្លាំង, រស់នៅតាមព្រៃ និងតំបន់បោះបង់ចោល, ហើយធំឡើងតែងលេងជាមួយសត្វគ្រប់ប្រភេទ ។
Roshini Bishnoi អាយុ ២១ ឆ្នាំ និយាយថា បានបានធំដឹងក្តីឡើង ជាមួយសត្វក្តាន់តូចៗទាំងនោះ ពេញមួយជីវិតរបស់នាង ។ ពួកវាចូលចិត្តបងប្អូនប្រុស ឬ បងប្អូនស្រីរបស់នាង ។
ចំណែក Jeevan Ram Bishnoi ក៏បានលើកឡើងថា ពួកគេពុំដែលចាត់ទុកក្តាន់ជាសត្វទេ, តែផ្ទុយទៅវិញ ពួកគេមានអារម្មណ៍ថា ពួកវាដូចគ្រួសារមួយអីចឹង ។
គួរបញ្ជាក់ថា សហគមន៍ Bishnoi មានផ្ទះសំបែងប្រមាណ ២ ពាន់ខ្នង ។
ថ្មីៗនេះ ស្ត្រីកុលសម្ព័ន្ធជាច្រើន បានអនុញ្ញាតឲ្យពួកអ្នកថតរូប ផ្តិតយករូបភាពនៃសកម្មភាពពួកគេបំបៅដោះក្តាន់ រួមជាមួយកូនៗរបស់ពួកគេ ៕