វីដេអូកូនក្រមុំចិនម្នាក់ដាក់ច្រវាក់ទាញដៃកូនកម្លោះទៅរោងការវិញលើទីសាធារណៈត្រូវបានបណ្តាអ្នកលេងអ៊ីនធឺរណេតចែកចាយបន្តគ្នា ក្រោយពីហួសចិត្តនឹងរឿងនេះខ្លាំងពេក ។
យោងតាមសារព័ត៌មានបានដឹងថា កូនកម្លោះបានបាត់ខ្លួននៅថ្ងៃជ័យរបស់គេ ដូចនេះហើយទើបកូនក្រមុំតាមរក ។ គេមិនបានដឹងពីមូលហេតុគេចខ្លួនរបស់កូនកម្លោះនៅថ្ងៃការនេះទេ តែប្រហែលជាគេភ័យពេកហើយ ទើបគេមិនព្រមទៅវិញ ។ យ៉ាងណាក្តី កូនក្រមុំមានវិធីសាស្ត្រផ្ទាល់ខ្លួន ដោយនាងបានចាក់ច្រវាក់កូនកម្លោះហើយទាញឱ្យទៅចូលរោងវិញ ។ យ៉ាងណាក្តី ដោយសារតែហេតុការណ៍នេះមានលក្ខណៈប្លែកខ្លាំងពេក ជាពិសេសមិនមានប្រភពជាក់លាក់ច្បាស់លាស់ផងនោះ ទើបមហាជនមួយចំនួនមិនជឿថាវាជាការពិតនោះទេ ហើយបានសង្ស័យថានេះប្រហែលជាការសម្តែងមួយក្នុងគោលបំណងមួយជាក់លាក់ប៉ុណ្ណោះ ។ ចង់ដឹងច្បាស់ សូមទស្សនាវីដេអូខាងក្រោម ៖
ប្រភព៖ pmhotnews