ភ្នំពេញ ៖ ស្រ្តីម្នាក់សង្ស័យ គាំងបេះដូងស្លាប់ បន្ទាប់ពីភាគីខាងបុរស ជាដៃគូររួមស្នេហ៍មេត្រី ឌុបនាំមកផឹកសុី ស្រវឹងហើយនាំចូលបន្ទប់ជួល ដើម្បីរួមភេទ តែជាចៃដន្យភាគីខាងស្រី សង្ស័យរំភើបពេក រហូតដល់គាំងបេះដូងស្លាប់ បង្កឲ្យភាគីខាងប្រុស ភ័យរត់គេច អូសម៉ូតូចេញ ត្រូវបានសន្តិសុខយាមផ្ទះជួល គាត់សាកសួរ ក៏ទុកម៉ូតូចោល រត់គេចតែខ្លួនបាត់តែម្តង ។
ហេតុការណ៍ខាងលើ កើតឡើកាលពី វេលាម៉ោង ២និង៤០នាទី រំលងអាធ្រាត្រ ចូលថ្ងៃទី០៣ ខែមិនា ឆ្នាំ២០១៧ ស្ថិតនៅបន្ទប់ ផ្ទះជួលលេខ ដេ០៦ ផ្សារសុភមង្គល ផ្លូវ៣០ម៉ែត្រ ភូមិត្រាំដោក សង្កាត់ពងទឹក ខណ្ឌដង្កោ ។ សាកសពស្រ្តីខាងលើ មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ មានអាយុ ជាង៤០ឆ្នាំ ។
បើតាមប្រភពពីប្រជាពលរដ្ឋ ធ្លាប់ស្គាល់ មុខស្រ្តីរងគ្រោះ បានឲ្យដឹងថា ស្ត្រីរូបនេះ ប្រើប្រាស់គ្រឿងញៀនជាប្រចាំ និងរបររកសុីផ្លូវភេទ ស្នាក់នៅមិនពិតប្រាកដ កន្លងមកត្រូវបានកម្លាំងអន្តរាគមន៍ ខណ្ឌពោធោធិសែនជ័យ កម្លាំងប៉ុស្តិ៍ចោមចៅ បង្ក្រាបចាប់ឃាត់ខ្លួនម្តង រួមមកហើយ ក្នុងករណី ប្រើប្រាស់គ្រឿងញៀន និងលួច ចាប់ឃាត់ខ្លួននៅក្នុងបុរីសន្តិភាព២ ស្ថិតនៅក្រោមភូមិបាល ខណ្ឌពោធិសែនជ័យ ។
ចំណែកបុរសជាដៃគូរ រួមស្នេហ៍ រួមមេត្រី ដែលបានរត់គេចទៅបាត់ ត្រូវបានអ្នកជិតខាងប្រាប់ថា មានឈ្មោះ សួង តារា អាយុ៣១ឆ្នាំ មានទីលំនៅ សង្កាត់ព្រៃវែង ខណ្ឌដង្កោ បន្សល់ទុកតែម៉ូតូមួយគ្រឿង ក្រោយកើតហេតុ ម៉ាក ឃ្លីក ពណ៌ ស លាយក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1AQ-2525 ។
តាមប្រភពពលរដ្ឋ ស្នាក់នៅបន្ទប់ក្បែរខាង បានឲ្យដឹងថា មុនកើតហេតុ កាលពីព្រលប់ គេឃើញ បុរសឈ្មោះសួង តារា រួមជាមួយមិត្តភក្តិប្រុស ចំនួន៤នាក់ នាំគ្នាផឹកសុី នៅហាងមួយតាមផ្លូវ៣០ម៉ែត្រ ក្បែរបុរីសន្តិភាព មិនទាន់អស់ចិត្ត ក៏បាននាំគ្នា ទិញស្រាបៀក្រោន ចំនួន១កេសកន្លះ មកផឹកសុីមុខបន្ទប់ជួល កន្លែងកើតហេតុ តែបន្ទប់នោះ ពុំមានអ្នកស្នាក់នៅឡើយ ជាបន្ទប់ទំនេរចោល។
ខណៈដែលកំពុងផឹក ចង់បានស្រី មកអង្គុយផឹកកំដរ បុរសឈ្មោះ សួង តារា ក៏បានជិះម៉ូតូចេញ ទៅបាត់មួយសន្ធុះធំ មិនដឹងដល់ណា ទើបមកវិញ ឌុបទាំងស្រ្តីរងគ្រោះ មកជាមួយផង នាំគ្នាផឹកបន្តសរុបគ្នា៥នាក់ លុះផឹកអស់ស្រាបៀ ទាំង១កេសកន្លះ នៅកណ្តាលអាធ្រាត្រ មិត្តភ័ក្រ៣នាក់ទៀត ក៏ចែកផ្លូវគ្នាទៅដេកសម្រាកបាត់អស់ សល់តែបុរស សួង តារា និងស្រ្តីជាដៃគូរ ក៏នាំគ្នាចូលបន្ទប់ទំនេរខាងលើ ដើម្បីរួមរ័ក្ស តែជាចៃដន្យ សង្ស័យក្តីរំភើប ឈានដល់គាំងបឹះដូង ទើបឆោឡោ ភ័យស្លន់ មិនដឹងជួយយ៉ាងម៉េច បែរជាព្យាយាមរត់ចោល អូសម៉ូតូចេញ កាលពីវេលាម៉ោង ២និង៤០នាទី រំលងអាធ្រាត្រ ថ្ងៃទី០៣ ខែមិនា ត្រូវបានសន្តិសុខយាមផ្ទះជួលសង្ស័យ ឃាត់សាកសួរ បែរជាទុកម៉ូតូចោល ហើយគេចតែខ្លួនទៅបាត់ រហូតដល់ មានអ្នកទៅអើតមើលបន្ទប់ កន្លែងក្រុមគេផឹកសុី ទើបប្រទះឃើញ ស្រ្តីម្នាក់ដែល មកផឹកសុីជាមួយបុរសខាងលើ ដេកស្លាប់បាត់ទៅហើយ ទើបផ្អើលឆោឡោ រាយការណ៍ទៅសមត្ថកិច្ច ចុះមកពិនិត្យ និងស្រាវជ្រាវ ។
សាកសពស្រ្តីខាងលើ រហូតដល់ម៉ោង៧ព្រឹក ថ្ងៃដដែលនេះហើយ នៅមិនទាន់រកអត្តសញ្ញាណ ឃើញនៅឡើយ ហើយសមត្ថកិច្ចក៏កំពុង ញាប់ដៃញាប់ជើង បន្តស្រាវជ្រាវ រកសាច់ញាតិ រកប្រភពពិត និងរងចាំជំនាញចក្ខុក្រុង ចុះមកពិនិត្យ និងកោសល្យវិច័យបន្តទៀត ៕
ប្រភព៖ kbn-live