គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ សូមជម្រាបជូនដំណឹងដល់អតិថិជន និងសាធារណជនទាំងអស់ មេត្តាជ្រាបថា ប្រាសាក់ គឺជា គ្រឹះស្ថានឯកជន និងមិនមែនជាគ្រឹះស្ថានរបស់រដ្ឋ ទេ។ ដើម្បីចៀសវាងការភ័ន្តច្រឡំពីអតិថិជន និងសាធារណជន ប្រាសាក់ បានធ្វើការផ្លាស់ប្តូរនិមិត្តសញ្ញា (Logo)។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមអតិថិជន និងសាធារណជនទាំងអស់ មេត្តាជ្រាបជាព័ត៌មាន។
សូមអរគុណចំពោះការប្រើប្រាស់សេវាកម្មរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់។