Quantcast
Channel: My blog
Viewing all articles
Browse latest Browse all 7971

កុំច្រឡំ! ផ្កាក្រចក​មិនមែន​សម្បូរ​លុយ​ចាយទេ តែវា​ជាសញ្ញា​គំរាម​ដល់​សុខភាព

$
0
0

សញ្ញាពណ៌សៗនៅលើក្រចករបស់អ្នកអាចបង្ហាញពីភាពមិនប្រក្រតីក្នុងប្រព័ន្ធសរសៃប្រសាទ ដែលអាចនំាឲ្យមានជំងឺផ្សេងៗ។ សញ្ញាទាំងនេះអាចកើតឡើង បន្ទាប់ពីអ្នកឧស្សាហ៍មានអារម្មណ៍តានតឹងជាញឹកញាប់។ ប៉ុន្តែមិនមានអ្វីអាក្រក់កើតឡើងចំពោះអ្នកភ្លាមៗនោះទេ គឺគ្រាន់តែជាសញ្ញាព្រមានដែលយើងគួរតែប្រុងប្រយ័ត្នទុកជាមុន។

ដើម្បីកម្ចាត់បញ្ហានៅលើក្រចក អ្នកត្រូវតែជៀសវាងភាពតានតឹង រយៈពេល ២ ទៅ ៣ខែនឹងត្រូវបាត់អស់។ មានមនុស្សជាច្រើនជឿជាក់ថា អ្នកដែលមានសញ្ញាពណ៌សនៅលើក្រចក (ឬហៅថាផ្កាក្រចក) អ្នកនោះប្រាដកជាសម្បូរលុយចាយ ឬអ្នកមានសំណាងល្អ ប៉ុន្តែធាតុពិតដោយសារតែក្រចកមានបញ្ហាពីមុនមកតែប៉ុណ្ណោះ។

ដូច្នេះប្រសិនបើអ្នកមានសញ្ញាទាំងនេះលេចឡើងកុំគិតថាមានសំណាងឲ្យសោះ តាមពិតអ្នកខ្វះវីតាមីន ឬសារធាតុរ៉ែនៅក្នុងខ្លួន។ ក្នុងករណីមួយចំនួន សញ្ញាទាំងនេះអាចមកពីការឆ្លងមេរោគ ប៉ុន្តែជាញឹកញាប់បណ្តោលមកពីការក្រចកត្រូវរបួស។

ម្យ៉ាងវិញទៀត សញ្ញាពណ៌សនៅលើក្រចកអាចបណ្តោលមកពីកង្វះជាតិកាល់ស្យូម ឬទទួលទានអាហារដែលមានជាតិខ្លាញ់កកច្រើនពេក។ ពេលខ្លះសញ្ញាលើក្រចកអាច មានប្រតិកម្មទៅនឹងផលិតផលអ្វីមួយ។

មនុស្សជាច្រើនដែលតក្រចកសិប្បនិម្មិតនឹងមានស្នាមស្នូតកើតមានឡើង បន្ទាប់ពីយកវាចេញ។ ប្រសិនបើអ្នកបានកត់សម្គាល់ឃើញថា សញ្ញាបែបនេះនៅលើក្រចករបស់អ្នក ត្រូវទៅពិគ្រោះជាមួយនឹងគ្រូពេទ្យ ដើម្បីរកឲ្យឃើញមូលហេតុចំពោះការកើតឡើងនេះ៕

ប្រភព៖ ខ្មែរប្រពៃ


Viewing all articles
Browse latest Browse all 7971

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>