Quantcast
Channel: My blog
Viewing all articles
Browse latest Browse all 7971

តើ​ប្រទេស​ទាំង ២៨ របស់​សហភាព​អឺរ៉ុប​ពិតជា​ចុះ​​កិច្ចព្រមព្រៀង​ដែល​ធ្វើឲ្យ​​ប៉ះពាល់​ដល់​ពលរដ្ឋ​ខ្លួន?

$
0
0

ក្រុងស្រ្តាស់ប៊ឺកៈ លោកស្រី Cecilia Malmstroem ស្នងការពាណិជ្ជកម្មសហភាពអឺរ៉ុបបានមើលឃើញពីការសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ធំមួយរបស់លោកស្រីជាមួយនឹងប្រទេសកាណាដាពោលគឺជាកិច្ចព្រមព្រៀងសេដ្ឋកិច្ច និងពាណិជ្ជកម្មទូលំទូលាយ (CE TA) ដែលត្រូវបានអនុម័តដោយសមាជិកសភាអឺរ៉ុបកាលពីសប្តាហ៍មុន តែលោកស្រីនឹងមានបញ្ហាប្រឈមកាន់តែច្រើននៅពេលខាងមុខ។

ខាងក្រោមនេះលោកស្រីបានឆ្លើយសំណួរមួយចំនួនរបស់ទីភ្នាក់ងារព័ត៌មាន AFP ស្តីពីបញ្ហាសំខាន់បី៖

តើសភាជាតិរបស់ប្រទេសជាសមាជិករបស់សហភាពអឺរ៉ុបអាចជំទាស់ទៅនឹងកិច្ចព្រមព្រៀងរវាងសហភាពអឺរ៉ុប និងប្រទេសកាណាដានៅពេលនេះដែរឬទេ?

បច្ចុប្បន្នយើងត្រូវរង់ចាំមើលសមាជិកសភាកាណាដា បោះឆ្នោតនៅក្នុងសភារបស់ពួកគេដែលនឹងប្រព្រឹត្តទៅនៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ។ បើគ្រប់យ៉ាងដំណើរការទៅបានល្អ កិច្ចព្រមព្រៀងនេះនឹងចូលជាធរមានជាបណ្តោះអាសន្ននៅក្នុងរដូវផ្ការីកខាងមុខនេះ។

បន្ទាប់មកទៀតដំណើរការរបស់សភាជាតិរបស់រដ្ឋាភិបាលជាសមាជិក (សហភាព អឺរ៉ុប) នឹងចាប់ផ្តើម។ នៅក្នុងប្រទេសភាគច្រើននឹងមិនមានបញ្ហាណាមួយនោះទេហើយនៅប្រទេសមួយចំនួនតូចនឹងមានបញ្ហា។ ខ្ញុំនឹងទៅទីនោះដើម្បីពិភាក្សាពីកិច្ចព្រមព្រៀងនេះ។ ភាគីកាណាដាបានឲ្យដឹងថាពួកគេបានត្រៀមខ្លួនរួចហើយដែរ។ តែពិតហើយ វាគឺជាការទទួលខុសត្រូវរបស់ប្រទេសជាសមាជិកសហភាពអឺរ៉ុបដើម្បីពន្យល់អំពីផលប្រយោជន៍នៃកិច្ចព្រមព្រៀង CETA ដល់សភាជាតិរបស់ខ្លួនហើយក្នុងករណីខ្លះដល់សភាប្រចាំតំបន់ដើម្បីធ្វើចិត្តឲ្យត្រជាក់។

វាជារឿងធម្មតាសម្រាប់មនុស្សដែលព្រួយបារម្ភអំពីបរិស្ថានអាហារដែលពួកគេផ្តល់ឲ្យកូនៗរបស់ខ្លួនអំពីសន្តិសុខជាដើម។ តែមានរឿងជាក់ស្តែងមួយចំនួនដែលកើតមានឡើងចំពោះប្រធានបទទាំងនេះ។ យើងបានព្យាយាមខ្លាំងមកហើយដើម្បីធ្វើឲ្យពួកគេស្ងប់ចិត្តដើម្បីនិយាយថាពុំមានហេតុផលណាមួយដែលត្រូវមានភាពភ័យខ្លាចទាំងនេះទេ។ អ្នកត្រូវតែចងចាំដែរថាប្រទេសចំនួន ២៨ រដ្ឋាភិបាលចំនួន ២៨ ត្រូវចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ និងបានឲ្យដឹងថាវាគឺជាកិច្ចព្រមព្រៀងដ៏ល្អមួយ។ តើប្រទេសទាំង ២៨ ពិតជាចុះហត្ថលេខាលើអ្វីដែលមានគ្រោះថ្នាក់ចំពោះពលរដ្ឋរបស់ខ្លួនឬ?

តើលោកស្រីបានទាក់ទងជាមួយរដ្ឋបាលរបស់លោក ត្រាំ ហើយឬនៅ?

ទេ! នៅមិនទាន់បានទាក់ទងនៅឡើយទេ។ ក្រុមរដ្ឋមន្ត្រីដែលនឹងត្រូវជាសមភាគីរបស់ខ្ញុំនៅមិនទាន់បានបញ្ជាក់នៅឡើយទេ ដូច្នេះយើងត្រូវរង់ចាំមើលបន្តិចសិន។ វាជារឿងធម្មតា។ នៅសហរដ្ឋអាមេរិកការផ្លាស់ប្តូរតែងតែចំណាយពេលពីរបីខែ ។ ក្រោយមកនៅរដូវផ្ការីកពិតហើយខ្ញុំនឹងមានទំនាក់ទំនង។

វាច្បាស់ណាស់ថាសញ្ញាមួយចំនួនដែលកើតចេញពីសហរដ្ឋអាមេរិកគឺជារឿងដែលគួរឲ្យព្រួយបារម្ភសម្រាប់យើង។ តែយើងនៅមិនទាន់ដឹងទេថាអ្វីដែលពួកគេនឹងធ្វើ។ ដរាបណាគ្មានគម្រោងអ្វីទេនោះ យើងនឹងមិនធ្វើអ្វីឡើយ។ យើងនឹងរង់ចាំមើលបន្តិចសិនដើម្បីដឹងថាតើអ្វីនឹងកើតឡើង?

តើកិច្ចគាំពារនិយមរបស់លោក ត្រាំ នឹងជំរុញឲ្យសហភាពអឺរ៉ុបកាន់តែជិតស្និទ្ធនឹងប្រទេសចិនដែរឬទេ?

សហភាពអឺរ៉ុបនឹងការពារទំនាក់ទំនងពហុភាគីនិយម។ យើងធ្វើការងារជាមួយមិត្តយើង ដៃគូរបស់យើងហើយក៏ជាមួយអ្នកទាំងឡាយណាដែលប្រហែលជាមិនចែករំលែកតម្លៃរបស់យើងទាំងអស់ផងដែរ។ តែនៅទីណាដែលយើងមើលឃើញ យើងអាចបន្តដំណើរទៅមុខបាន។

ប្រទេសចិនហើយជាពិសេសលោកប្រធានាធិបតី ស៊ី ជីនភីង បានថ្លែងសុន្ទរកថាចំៗ (នៅទីក្រុងដាវ៉ូសអំពីពាណិជ្ជកម្មសេរី)។ វានៅតែត្រូវរង់ចាំមើលថាតើអ្វីដែលបានលើកឡើងនោះមានអត្ថន័យបែបណាក្នុងការអនុវត្ត? តែពិតណាស់ យើងក៏នឹងសហការជាមួយប្រទេសចិនផងដែរ ដែលដូចទៅនឹងសហភាពអឺរ៉ុប ប្រទេសចិនការពារតួនាទីរបស់អង្គការអន្តរជាតិ និងពហុភាគីផងដែរ៕

ប្រភព៖ ភ្នំពេញប៉ុស្តិ៍


Viewing all articles
Browse latest Browse all 7971

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>