Quantcast
Channel: My blog
Viewing all articles
Browse latest Browse all 7971

ប្តីតិរច្ឆាន! ខឹងប្រពន្ធមិនព្រមរួមរ័ក្ស…ហែកសំពត់ចង.កសម្លាប់យ៉ាងព្រៃផ្សៃ

$
0
0

ខេត្តពោធិ៍សាត់៖ ស្រី្តម្នាក់ត្រូវបានគេ សង្ស័យថាប្តីជាអ្នកសម្លាប់ រួចហែកសំពត់ របស់នាង ចងកព្យួរជាប់នឹងជញ្ជាំង រួចគេចខ្លួនបាត់ ដោយសង្ស័យថា មិនចុះដំណេក និងរឿងប្រចណ្ឌ ។ ករណីនេះ បានបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីព្រលប់ថៃ្ងទី១៧ ខែកុម្ភៈ ឆ្នាំ ២០១៧ នៅភូមិបួស្រងែ ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់ ។

Image may contain: one or more people, people sitting and food

តាមមន្រ្តីនគរបាលមូលដ្ឋាន បានឲ្យដឹងថា ស្រ្តីរងគ្រោះដែលគេ សង្ស័យប្តីសម្លាប់ ឈ្មោះ ណាង ម៉ារី អាយុ១៩ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុ។ រីឯជនសង្ស័យជាប្តីឈ្មោះ គង់ ជីវ អាយុ២៩ឆ្នាំ ហើយបើតាមអ្នកស្រុក បានប្រាប់ឲ្យដឹងថា ស្រ្តីរងគ្រោះនិងជនដៃ ដល់បានរៀបការនឹងគ្នា កាលពីថៃ្ងទី១៩ ខែ មករា ឆ្នាំ២០១៧នាពេលថ្មីៗកន្លងទៅ។

បើតាមអ្នករស់នៅក្បែរ ខាងស្រ្តីរងគ្រោះ បានឲ្យដឹងថា មុនពេលមានហេតុការណ៍ នេះកើតឡើងគេបានឮ សំឡេងប្តីប្រពន្ធ ទើបរៀបការថ្មីថ្មោងមួយគូនេះ ឈ្លោះប្រកែកគ្នាយ៉ាងខ្លាំង ហើយក៏ស្ងាត់សំឡេង បានមួយសន្ទុះឃើញប្តីរត់ចុះ ពីលើផ្ទះមានបង្វេចទៅជាមួយផង។ ដោយមានការសង្ស័យ អ្នកជិតខាង បានទៅអើតមើល ស្រាប់តែប្រទះឃើញ ស្រ្តីរងគ្រោះស្លាប់ដោយមានសារុង របស់នាងចងកភ្ជាប់ទៅនឹងជញ្ជាំងតែម្តង ។

Image may contain: 2 people

បើតាមរបាយការណ៍ នគរបាលស្រុក បានឲ្យដឹងថា ជនសង្ស័យដែលសង្ស័យ សម្លាប់ប្រពន្ធរួចគេចខ្លួន ទៅនោះបានយក ប្រាក់១លានរៀល និងក្រវិលទម្ងន់១ជីផ្តាច់ ពីត្រចៀករបស់ស្រ្តីរងគ្រោះទៅផង។ នៅក្នុងរបាយការណ៍ សមត្ថកិច្ចបានសន្និដ្ឋានថា ករណីស្រ្តីរងគ្រោះ ជនសង្ស័យប្តីសម្លាប់នេះ បណ្តាលមកពីការ មិនត្រូវរ៉ូវគ្នាក្នុងការរួមភេទ ឬក៏ផ្តើមចេញពីករណីជនសង្ស័យ ប្រចណ្ឌប្រពន្ធ ។

Image may contain: one or more people and people standing

បើតាមអ្នកភូមិ បានឲ្យដឹងដែរថា ស្រ្តីរងគ្រោះនៅមុនពេលកើតហេតុ ទើបនឹងបានទទួលដំណឹង ពីក្រុមហ៊ុនមួយដែលជាប់ ទៅធ្វើការនៅប្រទេសកូរ៉េ ក្រោយពីសម្ភាសបាន ប៉ុន្មានថៃ្ងហើយក៏មានករណីអាក្រក់ នេះកើតឡើងតែម្តង ។

បច្ចុប្បន្នករណីស្រ្តី ដែលគេសង្ស័យប្តីសម្លាប់នេះ សមត្ថកិច្ចកំពុងបន្តស្រាវជ្រាវ ដើម្បីតាមចាប់ខ្លួនមកសួរនាំនិងចាត់ការតាមផ្លូវច្បាប់ ៕

Image may contain: one or more people and people sitting

ដកស្រង់ពី៖ Ny Savuth


Viewing all articles
Browse latest Browse all 7971

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>