Quantcast
Channel: My blog
Viewing all articles
Browse latest Browse all 7971

​ចាត់ការ​មែនទែន​ឬ ? ចិន​បិទ​ការ​នាំចូល​ធ្យូងថ្ម​ពី​កូរ៉េខាងជើង​តាម​ទណ្ឌកម្ម​របស់ UN

$
0
0

គេហទំព័រ Ibtimes របស់អង់គ្លេសបានផ្សព្វផ្សាយឲ្យដឹងថា កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៧ម្សិលមិញ រដ្ឋាភិបាលចិនបានប្រកាសបញ្ឈប់ការនាំចូលធ្យូងថ្មពីប្រទេសកូរ៉េខាងជើង ដែលប្រកាសបែបនេះរបស់ចិន គឺធ្វើឡើងតាមទណ្ឌកម្មថ្មីរបស់អង្គការសហប្រជាជាតិ (UN) បានដាក់លើប្រទេសកូរ៉េខាងជើងពាក់ព័ន្ធនឹងបញ្ហាកម្មវិធីបាញ់សាកល្បងមីស៊ីលបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ ។

No automatic alt text available.

ថ្លែងតាមគេហទំព័ររបស់ក្រសួងពាណិជ្ជកម្មចិន គឺអាជ្ញាធរចិនបានប្រកាសឲ្យដឹងថា ចិននឹងបិទជាបណ្តុះអាសន្ននូវការនាំចូលធ្យូងថ្មពីប្រទេសកូរ៉េខាងជើងរហូតដល់ដំណាច់ឆ្នាំ២០១៧នេះ ។

Image may contain: 1 person, smiling

តាមសំណើរបស់សហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង គឺកាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧កន្លងទៅថ្មីៗ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានសម្រេចថ្កោលទោសទៅនឹងការបាញ់តេស្តសាកល្បងអាវុធមីស៊ីលធុនPukguksong-2 ដែលអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែររបស់កូរ៉េខាងជើង ដោយចាត់ទុកថាអំពើរបស់កូរ៉េខាងជើង ជាការរំលោភបំពានធ្ងន់ធ្ងរលើសេចក្តីសម្រេចចិត្តរបស់UN និងគំរាមកំហែងទៅលើចំណាត់ការសំខាន់ៗបន្ថែមទៀត ។

No automatic alt text available.

មជ្ឈដ្ឋានអ្នកវិភាគនយោបាយអន្តរជាតិបានលើកឡើងថា ដង្ហើមសេដ្ឋកិច្ចរបស់ប្រទេសកូរ៉េខាងជើងក្រោមការដឹកនាំរបស់បុរសវ័យក្មេង Kim Jong-un បច្ចុប្បន្ន គឺពឹងផ្អែកទាំងស្រុងរហូតដល់៩០ភាគរយទៅលើប្រទេសចិនលើការនាំចេញកសិផល ធនធានរ៉ែ និងផលនេសាទ…។ មានន័យថា មូលនិធិសម្រាប់ដំណើរការកម្មវិធីអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើងអាស្រ័យលើការរកស៊ីជាមួយប្រទេសចិនគ្រប់វិស័យ ។ ដូច្នេះ បើចិនចង់បន្ទច់បង្អាក់ដំណើរការកម្មវិធីអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង គឺងាយស្រួលបំផុត ដោយគ្រាន់តែកាត់ផ្តាច់ទំនាក់ទំនងសេដ្ឋកិច្ចជាមួយកូរ៉េខាងជើងជាការស្រេច ប៉ុន្តែខ្លាចក្រែងតែចិន«មិនចង់» ហើយទុកឱកាសឲ្យកម្មវិធីអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើងគំរាមកំហែងទៅលើសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តដែលជាសត្រូវរបស់ចិនជំនួសខ្លួន ។

Image may contain: 1 person, outdoor

កាលពីខែកញ្ញា ឆ្នាំ២០១៦កន្លងទៅ ក្រុមហ៊ុនអភិវឌ្ឍន៍ឧស្សាហកម្មរបស់ចិនឈ្មោះ Dandong Hongxiang Industrial Development ព្រមទាំងស្ថាបនិក និងនាយកប្រតិបត្តិក្រុមហ៊ុនចំនួន៤ទៀត រួមមាន លោក Ma Xiaohong , លោក Zhou Jianshu និងលោក Luo Chuanxu ផង ត្រូវបានសហរដ្ឋអាមេរិកដាក់ទណ្ឌកម្ម ដោយបានចោទប្រកាន់ថា ក្រុមហ៊ុននេះ ធ្វើសកម្មភាពជួសមុខឲ្យធនាគារកូរ៉េខាងជើងដែលកំពុងឋិតក្រោមការដាក់ទណ្ឌកម្មរបស់UN និងសហរដ្ឋអាមេរិកចន្លោះពីឆ្នាំ២០០៩ ដល់ឆ្នាំ២០១៥ពាក់ព័ន្ធនឹងការឧបត្ថម្ភគាំទ្រកម្មវិធីអាវុធនុយក្លេអ៊ែររបស់ប្រទេសកូរ៉េខាងជើង ។ សេចក្តីរាយការណ៍បានឲ្យដឹងថា ចន្លោះឆ្នាំ២០១១ ដល់ឆ្នាំ២០១៥កន្លងទៅ ក្រុមហ៊ុនDandong Hongxiang Industrial Development របស់ចិនបានធ្វើសកម្មភាពពាណិជ្ជកម្មជាមួយកូរ៉េខាងជើងមានទំហំទឹកប្រាក់ជាង៥៣០លានដុល្លារអាមេរិក ៕

Image may contain: one or more people and outdoor

អត្ថបទពាក់ព័ន្ធ ៖

ចិន «ឆេះដុំ» នឹងអាមេរិកដែលដាក់ទណ្ឌកម្មលើក្រុមហ៊ុនចិនពាក់ព័ន្ធនឹងកម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើង

សារព័ត៌មាន Channel NewsAsia បានផ្សព្វផ្សាយនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៦នេះឲ្យដឹងថា មហាអំណាចចិនបានសម្តែងនូវប្រតិកម្មមិនពេញចិត្តទៅនឹងអំពើរបស់មហាអំណាចអាមេរិក ដែលសម្រេចដាក់ទណ្ឌកម្មទៅលើក្រុមហ៊ុនមួយចំនួនរបស់ចិន ក្រោមការចោទប្រកាន់ថា ពាក់ព័ន្ធនឹងកម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើង តាមការប្រើច្បាប់ទម្លាប់ក្នុងប្រទេសខ្លួនឯងយកទៅអនុវត្តន៍លើប្រទេសដទៃ ។

តាមការផ្សព្វផ្សាយរបស់សារព័ត៌មាន The Guardian ឲ្យដឹងថា កាលពីពេលកន្លងទៅថ្មីៗនេះ ក្រុមហ៊ុនអភិវឌ្ឍន៍ឧស្សាហកម្មរបស់ចិនមួយឈ្មោះ Dandong Hongxiang Industrial Development ព្រមទាំងស្ថាបនិក និងនាយកប្រតិបត្តិក្រុមហ៊ុនចំនួន៤នាក់ទៀត រួមមាន លោក Ma Xiaohong, លោក Zhou Jianshu, លោក Hong Jinhua និងលោក Luo Chuanxu ផង ត្រូវបានរងការដាក់ទណ្ឌកម្មនៅក្រោមច្បាប់របស់សហរដ្ឋអាមេរិក ដោយបានចោទប្រកាន់ថា ក្រុមហ៊ុននេះធ្វើសកម្មភាពជួសមុខឲ្យធនាគារកូរ៉េខាងជើង ដែលកំពុងឋិតក្រោមការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ និងសហរដ្ឋអាមេរិក ចន្លោះពីឆ្នាំ២០០៩ដល់ឆ្នាំ២០១៥កន្លងទៅ ពាក់ព័ន្ធនឹងការឧបត្ថម្ភគាំទ្រកម្មវិធីនុយក្លេអ៊ែររបស់ប្រទេសកូរ៉េខាងជើង ។

សេចក្តីរាយការណ៍បានឲ្យដឹងថា នៅក្នុងចន្លោះឆ្នាំ២០១១ដល់ឆ្នាំ២០១៥កន្លងទៅ ក្រុមហ៊ុន Dandong Hongxiang Industrial Development របស់ចិន បានធ្វើសកម្មភាពជំនួញពាណិជ្ជកម្មជាមួយកូរ៉េខាងជើង ក្នុងទំហំទឹកប្រាក់ជាង ៥៣០លានដុល្លារអាមេរិក ។

សេដ្ឋកិច្ចរបស់ប្រទេសកូរ៉េខាងជើងបច្ចុប្បន្ន គឺត្រូវពឹងផ្អែកទាំងស្រុងរហូតដល់ជិត៩០ភាគរយទៅលើប្រទេសចិន តាមរយៈការនាំចេញកសិផល រ៉ែ និងផលនេសាទ…។ ក្នុងមូលហេតុនេះ ធ្វើឲ្យមជ្ឈដ្ឋានអ្នកវិភាគនយោបាយអន្តរជាតិបានវាយតម្លៃថា មហាអំណាចចិនគឺជាអ្នកកាន់ «កូនសោ» កម្មវិធីនុយក្លេអ៊ែររបស់ប្រទេសកូរ៉េខាងជើង អាចដំណើរការរហូតដល់សព្វថ្ងៃ ៕

រឿងនុយក្លេអ៊ែរ ៖ កូរ៉េខាងជើងក្អេងក្អាងព្រោះអាងឥទ្ធិពលចិន

មហាអំណាចអាមេរិក និងសម្ព័ន្ធមិត្ត ជាពិសេសបណ្តាប្រទេសឋិតនៅ និងក្បែរឧបទ្វីបកូរ៉េ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងទៅនឹងសកម្មភាពបំផ្ទុះគ្រាប់បែកនុយក្លេអ៊ែររបស់កូរ៉េខាងជើង បង្កឲ្យមានការរញ្ជួយដីខុសប្រក្រតីរហូតដល់កម្រិត ៥,៣Richter កាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៦ ចំថ្ងៃប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦៨ឆ្នាំនៃការបង្កើតប្រទេសកូរ៉េខាងជើង ដែលជាការបំផ្ទុះសាកល្បងក្បាលគ្រាប់នុយក្លេអ៊ែរលើកទី៥ ទោះបីប្រទេសនេះឋិតក្រោមសម្ពាធនៃការដាក់ទណ្ឌកម្មសេដ្ឋកិច្ចរបស់អាមេរិកក៏ដោយ ។

មិនមែនម្តងឡើយ គឺប្រទេសកូរ៉េខាងជើងធ្លាប់បានធ្វើការសាកល្បងបំផ្ទុះក្បាលគ្រាប់នុយក្លេអ៊ែររបស់ខ្លួនចំនួន៥លើករួចហើយ ដែលបង្កឲ្យមានការរញ្ជួយដីខុសប្រក្រតីជាបន្តបន្ទាប់ ជាអាទិ៍ ៖ លើកទី១នៅខែតុលា ឆ្នាំ២០០៦ បង្ករញ្ជួយដីកម្រិត ៤,៣ Richter, លើកទី២ នៅខែឧសភា ឆ្នាំ២០០៩ បង្ករញ្ជួយដីកម្រិត ៤,៧ Richter, លើកទី៣ នៅខែកុម្ភៈ ឆ្នាំ២០១៣ បង្ករញ្ជួយដីកម្រិត ៥,១ Richter, លើកទី៤ នៅខែមករា ឆ្នាំ២០១៦ បង្ករញ្ជួយដីកម្រិត ៥,១ Richter និងលើកទី៥ នៅខែកញ្ញា ឆ្នាំ២០១៦ បង្ករញ្ជួយដីកម្រិត ៥,៣ Richter ដោយប្រទេសកូរ៉េខាងជើងបានប្រកាសថា ជាការបំផ្ទុះសាកល្បងបានជោគជ័យ និងប្រទេសនេះថែមទាំងបានប្រកាសដែរថា នឹងធ្វើការបំផ្ទុះលើកក្រោយបន្តទៀតផង ។

សំណួរត្រូវបានចោទសួរថា ឋិតនៅក្រោមសម្ពាធនៃការដាក់ទណ្ឌកម្មសេដ្ឋកិច្ចរបស់មហាអំណាចអាមេរិកក្នុងរឿងកម្មវិធីបរមាណូ ចុះហេតុអ្វីប្រទេសកូរ៉េខាងជើងនៅតែបន្តគឃ្លើនអាចធ្វើការបំផ្ទុះសាកល្បងគ្រាប់បែកនុយក្លេអ៊ែររហូតដល់ចំនួន៥លើកជាបន្តបន្ទាប់ ? តើកូរ៉េខាងជើងអាងលើអ្វី ?

មជ្ឈដ្ឋានអ្នកតាមដាន និងវិភាគនយោបាយអន្តរជាតិបានលើកឡើងថា សេដ្ឋកិច្ចរបស់ប្រទេសកូរ៉េខាងជើង គឺពឹងផ្អែកលើការនាំចេញកសិផល រ៉ែ និងផលនេសាទ…ទៅកាន់ប្រទេសចិន ចំនួន៦៣ភាគរយ និងប្រទេសកូរ៉េខាងត្បូង ចំនួន២៧ភាគរយ ។ ក្រោមការដាក់ទណ្ឌកម្មសេដ្ឋកិច្ចរបស់អាមេរិកនោះ កូរ៉េខាងត្បូងក៏បានកាត់បន្ថយ ឬផ្តាច់ការនាំចូលទំនិញពីកូរ៉េខាងជើង ។ ដូច្នេះ ការនាំចេញទំនិញរបស់ប្រទេសកូរ៉េខាងជើង គឺត្រូវពឹងផ្អែកទាំងស្រុងរហូតដល់ជិត៩០ភាគរយទៅលើប្រទេសចិន ។

ក្រុមអ្នកវិភាគនយោបាយអន្តរជាតិ បានលើកឡើងទៀតថា ដោយសារដង្ហើមសេដ្ឋកិច្ចនៃការនាំចេញទំនិញរបស់កូរ៉េខាងជើងត្រូវពឹងផ្អែកទាំងស្រុងទៅលើប្រទេសចិននោះ គឺប្រាកដណាស់ ក៏មានន័យថា មូលនិធិសម្រាប់ដំណើរការកម្មវិធីបរមាណូរបស់កូរ៉េខាងជើង អាស្រ័យលើការរកស៊ីជាមួយប្រទេសចិនគ្រប់វិស័យ ។ ដូច្នេះ បើប្រទេសចិនមានចេតនាចង់បន្ទច់បង្អាក់ដំណើរការកម្មវិធីបរមាណូរបស់កូរ៉េខាងជើង គឺងាយស្រួលបំផុត ដោយគ្រាន់តែកាត់ផ្តាច់ទំនាក់ទំនងសេដ្ឋកិច្ចជាការស្រេច ។ ប៉ុន្តែផ្ទុយទៅវិញ ប្រទេសចិនបន្តការរកស៊ីជាមួយកូរ៉េខាងជើងយ៉ាងសកម្ម ដូចជួយជ្រោមជ្រែងសេដ្ឋកិច្ចកូរ៉េខាងជើង ទុកឱកាសឲ្យប្រទេសនេះដំណើរការកម្មវិធីបរមាណូគំរាមកំហែងទៅលើអាមេរិក និងសម្ព័ន្ធមិត្តដែលជាសត្រូវរបស់ចិនជំនួសខ្លួន ។

សរុបសេចក្តីមក ប្រទេសកូរ៉េខាងជើងអាចក្អេងក្អាងក្នុងរឿងអាវុធនុយក្លេអ៊ែររបស់ខ្លួន ព្រោះតែអាងទៅលើឥទ្ធិពលរបស់ប្រទេសចិន ឬអាចនិយាយបានថា មហាអំណាចចិនគឺជាអ្នកកាន់ «កូនសោ» កម្មវិធីបរមាណូរបស់ប្រទេសកូរ៉េខាងជើង ៕

ប្រភព៖ DTN7


Viewing all articles
Browse latest Browse all 7971

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>