Quantcast
Channel: My blog
Viewing all articles
Browse latest Browse all 7971

ចាប់បានម្នាក់ទៀតហើយ! ជាជនជាតិកូរ៉េខាងជើង ពាក់ព័ន្ធក្នុងករណីឃាតកម្មលោក គឹម ជុងណាំ

$
0
0

បុរសអាយុ ៤៧ ឆ្នាំ ម្នាក់ដែលកាន់លិខិតឆ្លងដែនកូរ៉េខាងជើង ត្រូវបានចាប់ខ្លួន បន្ទាប់ពីប៉ូលីសបើកប្រតិបត្តិការឆ្មក់ចូលផ្ទះល្វែង១កន្លែង នៅក្នុងប្រទេសម៉ាឡេស៊ី ដើម្បីស៊ើបអង្កេតករណីឃាតកម្មលើលោក Kim Jong-nam បងប្រុសម្តាយទីទៃរបស់មេដឹកនាំវ័យក្មេងកូរ៉េខាងជើង គីម ជុងអ៊ុន ។
JS121028661_REUTERS-kim-newspaper-large_trans_NvBQzQNjv4BqC_LLCXkS_z-CZqgOMP7Be2BFGKGFk7eOkMqJCiCkmj0

No automatic alt text available.

មេប៉ូលីសឥណ្ឌូនេស៊ីលោក Khalid Abu Bakar បានឲ្យប្រាប់ឲ្យដឹងថា ជនសង្ស័យឈ្មោះថា Ri Jong Chol អាយុ ៤៧ ឆ្នាំ ត្រូវបានចាប់ខ្លួនកាលពីយប់ថ្ងៃសុក្រ ទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅក្នុង Selangor ក្បែរទីក្រុងកូឡាឡាំពួរ ។

កាសែតម៉ាឡេស៊ី Star រាយការណ៍ថា បុរសម្នាក់ត្រូវបានចាប់ឃុំខ្លួននៅវេលាម៉ោងប្រហែល ១១ យប់ថ្ងៃសុក្រ ។

Image may contain: 1 person, screen and text

Image may contain: 1 person, eyeglasses

ក្រៅពីនេះ បុរស៣នាក់ផ្សេងទៀត នៅតែត្រូវបានគិតថាបានជាប់ពាក់ព័ន្ធក្នុងសំណុំរឿងឃាតកម្មរបស់លោក គឹម ជុងណាំ ស្ថិតនៅឯព្រលានយន្តហោះអន្តរជាតិកូឡាឡាំពួរ កាលពីថ្ងៃច័ន្ធ (១៣ កុម្ភៈ ២០១៧), រីឯស្ត្រី២នាក់ផ្សេងទៀត ដែលកាន់លិខិតឆ្លងដែនវៀតណាម និងឥណ្ឌូនេស៊ី ក៏ប្រឈមមុខនឹងករណីនេះផងដែរ ។

គួរបញ្ជាក់ថា លោក ណាំ ដែលកំពុងរង់ចាំឡើងយន្តហោះទៅកាន់ម៉ាកាវ (Macau) បានស្លាប់ ក្រោយពេលសារជាតិគីមីពុល ត្រូវបានជនល្មើសបាញ់ដាក់ស្តែងៗ និងដាក់នឹងក្រណាត់យកទៅផ្ទប់មុខគាត់ផង ៕ ប្រភព៖ (telegraph)

Image may contain: 2 people, eyeglasses and closeup

Image may contain: 2 people, people standing

No automatic alt text available.


Viewing all articles
Browse latest Browse all 7971

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>