កាលពីពេលថ្មីៗនេះ តារាកំប្លែងដ៏ល្បីឈ្មោះនៃព្រះរាជាណាចក្រកម្ពុជា ចែម ចាន់ដារ៉ា ឬ ហៅក្រៅថា ពាក់មី បានបង្ហោះដំណឹងល្អមួយក្នុងបណ្តាញសង្គម Facebook ។
នាយ ពាក់មី ដែលបានកែប្រែជីវិតខ្លួនតាំងពីអាជីពជាកម្មករសំណង់ រហូតក្លាយជាតារាល្បីឈ្មោះមួយដួងដូចសព្វថ្ងៃ បានបង្ហោះសារខ្លីជាមួយនឹងរូបថតអង្អែលពោះប្រពន្ធថា «ត្រៀមខ្លួនទទួលសមាជិកថ្មីក្នុងគ្រួសារ អាតួលែងជាកូនពៅហើយ ខិខិ នៅមានទៀត» ។ គេបានដឹងដែរថា សព្វថ្ងៃ តារាល្បីឈ្មោះរូបនេះមានកូន ២ នាក់ ដែលម្នាក់ជាកូនស្រី និង ម្នាក់ជាកូនប្រុស ហើយគេបានដឹងទៀតថា កូនក្នុងផ្ទៃលើកនេះក៏កូនប្រុសផងដែរ ។
គួរបញ្ជាក់ដែរថា នាយពាក់មី មិនត្រឹមតែបានបង្កើនកេរ្ត៍ខ្លួនឲ្យល្បីខ្លាំងនោះទេ លោកថែមទាំងបានយឺតយោងសមាជិកគ្រួសារដូចជាប្អូនប្រុសខ្លួន នាយគ្រឿន នាយក្រាន់ នាយប៉ូយ ជាដើមមកចូលប្រឡូកវិថីសិល្បៈផងដែរ ហើយពេលបច្ចុប្បន្នលោកក៏បានបង្ហាត់កូនប្រុសបង្កើតលោកឲ្យមហាជនកាន់តែបានស្គាល់ទៀតផង ៕ រិទ្ធី
ប្រភព៖ pmhotnews