អតីតតារាសម្តែងល្បីឈ្មោះមួយដួងផងដែរ លោក អេង រិទ្ធី ដែលបច្ចុប្បន្នជាពិធិករដ៏មានវោហាស័ព្ទប្រចាំស្ថានីយ៍ទូរទស្សន៍ «បាយ័ន» និងទទួលបានការដំឡើងឋាន្តរសក្តិថ្នាក់ឧត្តមសេនីយ៍ត្រីផ្កាយ១ នៃអគ្គបញ្ជាការដ្ឋានកងអង្គរក្ស ថ្មីៗនេះ បានសម្រេចចិត្តទម្លាយប្រវត្តិខ្លួនឯង កាលមិនទាន់ចូលប្រឡូកក្នុងវិស័យសិល្បះថា កាលហ្នោះ! មានឈ្មោះថា ម៉ែន អេង ជាសិស្សប្រឡងធ្លាក់ឌីផ្លូម… និងដើរលេងគេចសាលាចូលបុកតែប៊ីយែ ប៉ុណ្ណោះឯង ។
ពិធិករទូរទស្សន៍ដែលមានឋានៈដ៏ខ្ពង់ខ្ពស់រូបនេះ បានរៀបរាប់ដំណើររឿងរ៉ាវអតីតកាលរបស់លោក នៅលើទំព័រហ្វេសប៊ុករបស់លោកផ្ទាល់ឈ្មោះ Rithy Eng ថា៖
រឿងពិត !!!!
ម៉ែន អេង ជាសិស្សធ្លាក់ឌីផ្លូម ខ្មាស់គេណាស់ កាលហ្នោះ ! ពុកតែងប្រាប់គេថា នេះកូនប្រុសខ្ញុំ វាទើបធ្លាក់ឌីផ្លូម ( នឹកពុក )
ពួកប្រឡងធ្លាក់ គេហៅពួកការេ ខ្ញុំស្អប់ពាក្យនេះណាស់ ដូច្នេះខ្ញុំមិនបានចូលរៀនទេ គឺនៅតែក្រៅសាលា លេងបុកប៊ីយែ អស់ច្រើនខែដែរ ថ្ងៃមួយខ្ញុំបានជួបដៃគូបុកប៊ីយែ ជជែកគ្នាទៅ ទើបដឹងថាវាជាសិស្សការេដូចគ្នា ហើយរៀនថ្នាក់ជាមួយគ្នាទៀត
តែវាបានចូលរៀនខ្លះគ្រាន់បើជាងខ្ញុំ ស្អែកឡើងខ្ញុំក៏សម្រេចចិត្តកាត់ខ្មាស់ចូលរៀនថ្ងៃដំបូង អារម្មណ៍ពេលនោះពិបាកពិពណ៌នាណាស់ទាល់តែអ្នកធ្លាប់ប្រឡងធ្លាក់ទើបដឹង
តែបានស្រាលចិត្តវិញ នៅពេលបានដឹងថាសិស្សទាំងអស់ក្នុងថ្នាក់គឺជាសិស្សការេដូចគ្នា
ថ្ងៃនោះចំម៉ោងគណិតវិទ្យា និងត្រូវឆែកសៀវភៅទៀត អ្នកគ្រូបានហៅឈ្មោះម្តងម្នាក់ រហូតដល់ឈ្មោះម៉ែន អេង សៀវភៅសស្អាត តែឆ្លាក់ក្របមុខម៉ាអេម (ព្រោះខ្ញុំអក្សរស្អាត និងចេះឆ្លាក់អក្សរទៀត
) អ្នកគ្រូ សួរថា មុិចមិនឃើញមានមេរៀន ដកពិន្ទុ ម៉ែន អេង រំពេចនោះទប់ចិត្តមិនបានក៏សើចឃឹកឃឹកក្នុងពោះ អ្នកគ្រូខឹង ក៏ដេញអោយទៅឈរនៅដងទង់ជាតិ
បន្លឺស្នូរជួងចេញលេង យកមុខទុកណា
១៥នាទី ដូច១៥ឆ្នាំ
ចូលក្នុងថ្នាក់វិញ អ្នកគ្រូសួរថា ហេតុអ្វី បានខ្ញុំសើកចំអក ខ្ញុំឆ្លើយប្រាប់អ្នកគ្រូថា មិនមែនខ្ញុំសើចចំអកទេ តែខ្ញុំមិនដឹងបានពិន្ទុមកពីណាអោយអ្នកគ្រូដក ព្រោះនេះជាថ្ងៃទីមួយដែលខ្ញុំចូលរៀន
ធូប៊ីខុនធីញូ