ជារឿងដ៏កម្រ និងគួរឲ្យភ្ញាក់ផ្អើលដែលក្រុមបុរាណវិទូចិន បានធ្វើកំណាយតំបន់ផ្នូររាជវង្សហានដែលមានអាយុកាលប្រមាណ ២ ០០០ ឆ្នាំ ស្ថិតក្នុងខេត្ត ជាំងស៊ូ ហើយបានប្រទះឃើញវត្ថុមានតម្លៃជាច្រើនដូចជា គ្រឿងសេរ៉ាមិច បំណែកនាវា នឹងពិសេសបំផុតនោះ គឺលិង្គសម្បនិមិត្តមួយចំនួនដែលផលិតពីសំរិទ្ធ ។
ការសន្និដ្ឋានជំហានដំបូងជុំវិញលិង្គសំរិទ្ធទាំងនោះ អ្នកបុរាណវិទូជឿថាត្រូវគេប្រើប្រាស់សម្រាប់ក្នុងពិធីបុណ្យឧទ្ទិសដល់ព្រះអទិទេព ជៀសជាងការប្រើលើផ្នែកផ្លូវភេទ ។
ក្រុមអ្នកបុរាណវិទូ បន្តថាពួកគេនឹងរកឲ្យដឹងពីចម្លើយពិតដើម្បីច្បាស់ពីការប្រើប្រាស់វត្ថុប្រភេទនេះនាសម័យបុរាណ ហើយពួកគេក៏ចាប់អារម្មណ៍បំផុតគឺឧបករណ៍ទាំងនោះអាចរក្សាស្ថានភាពដូចមានអ្នកថែរក្សាជាប្រចាំ ៕ DaRa ប្រភព៖ Shanghaiist
ដកស្រង់ពី៖ pmhotnews