Quantcast
Channel: My blog
Viewing all articles
Browse latest Browse all 7971

មង្គលការឆាចោលកណ្តាលទី! អាជ្ញាធរ​បញ្ឈប់មង្គលការ​កូនកំលោះអូស្ត្រាលី និងកូនក្រមុំខ្មែរ នៅស្រុកស្អាង ខេត្តកណ្តាល ដ្បិតកូនកំលោះហួសទិដ្ឋាការចំថ្ងៃការ

$
0
0

កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧ កន្លងទៅថ្មីៗនេះមានហេតុការណ៍ភ្ញាក់ផ្អើលមួយកើតឡើងនៅភូមិព្រែកបាឡាត់ឆឹង ឃុំត្រើយស្លា ស្រុកស្អាងខេត្តកណ្តាល ដោយកងកម្លាំងសមត្ថកិច្ចនគរបាលស្រុកស្អាងសហការជាមួយកម្លាំងនគរបាលអន្តោប្រវេសន៍ ព្រមទាំងអាជ្ញាធរមូលដ្ឋានចុះទៅបិទបញ្ឈប់ពិធីមង្គលការមួយរវាងកូនកំលោះជាជនជាតិបរទេស និងកូនក្រមុំជាជនជាតិខ្មែរ ដ្បិតសំអាងថា កូនកំលោះជាជនជាតិបរទេសនោះហួសទិដ្ឋាការស្នាក់នៅប្រទេសកម្ពុជាត្រឹមថ្ងៃរៀបមង្គលការតែម្តង។

Image may contain: 2 people

កូនកំលោះបរទេសដែលអាជ្ញាធរបញ្ឈប់មង្គលការជាមួយកូនក្រមុំជាជនជាតិខ្មែរនៅពាក់កណ្តាលទីនោះមានឈ្មោះ Chapman Clinton Andrew ជនជាតិអូស្ត្រាលី និងមានឈ្មោះហៅជាខ្មែរថា «ចាប មាន» អាយុ អាយុ៣៦ឆ្នាំ រីឯកូនក្រមុំជាជនជាតិខ្មែរមានឈ្មោះ លី មុនីរ័ត្ន អាយុ២៥ឆ្នាំ មានទីលំនៅកន្លែងកើតហេតុខាងលើ។

Image may contain: text

សមត្ថកិច្ចចម្រុះដែលបានចុះទៅបញ្ឈប់មង្គលការរវាងកូនកំលោះជាជនជាតិអូស្ត្រាលី និងកូនក្រមុំជាជនជាតិខ្មែរនៅពាក់កណ្តាលទីនោះបានបញ្ជាប់ប្រាប់ឲ្យដឹងថា ដោយសារកូនកំលោះបានផុតទិដ្ឋាការស្នាក់នៅប្រទេសកម្ពុជាត្រឹមវេលាម៉ោង១២ និង១០នាទីនាថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧ ដែលជាថ្ងៃរៀបមង្គលការ។

ដោយឡែកកាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧ ស្ថានទូតអូស្ត្រាលីប្រចាំនៅប្រទេសកម្ពុជាធ្លាប់បានចេញលិខិតបញ្ជាក់អះអាងមួយអំពីសិទ្ធិនៃការរៀបអាពាហ៍ពិពាហ៍របស់លោក Chapman Clinton Andrew ជាមួយស្ត្រីជាជនជាតិខ្មែរ ប៉ុន្តែតម្រូវឲ្យគោរពតាមច្បាប់នៃប្រទេសកម្ពុជា៕

ប្រភព៖ DTN7


Viewing all articles
Browse latest Browse all 7971

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>