Quantcast
Channel: My blog
Viewing all articles
Browse latest Browse all 7971

ឆ្ងល់យូរហើយ! ​សុបិន្ត​ឃើញ​បាន​រួមភេទ មាន​អត្ថន័យ​យ៉ាងម៉េច?

$
0
0

ក្នុងពេលថ្មីៗនេះ តើអ្នកធ្លាប់យល់សុបិន្តថាបានរួមភេទ ២-៣ដងដែរទេ? អ្នកប្រហែលជាគិតថា ការយល់សុបិន្តនេះ វាចង់ប្រាប់ទៅអ្នកថាឱ្យស្វែងរកគូស្នេហ៍ម្នាក់ ឬស្វែងរកគូស្នេហ៍ថ្មី ប្រសិនបើអ្នកមិនទាន់មាន ប៉ុន្តែវាមិនមែនគ្រប់ករណីទាំងអស់នោះឡើយ។ ខាងក្រោមនេះជាអត្ថន័យ ក្រោយពេលការយល់សុបិន្តរបស់មនុស្សថាបានរួមភេទ៖

រួមភេទជាមួយមនុស្សមិនធ្លាប់ស្គាល់

តើអ្នកតែងតែយល់សុបិន្តឃើញបានបង្កើតចំណង់តណ្ហាក្នុងពេលរាត្រីញឹកញាប់ជាមួយអ្នកណាម្នាក់ដែលអ្នកមិនធ្លាប់បានជួបមែនទេ? អ្នកមិនអាចមើលឃើញមុខរបស់គាត់ ហើយគិតថា ការយល់សុបិន្តនេះមានន័យថាចង់ឱ្យអ្នកផ្លាស់ប្តូរ។

វាមិនមែនជាករណីបែបនេះឡើយ ហើយក៏មិនមែនមានន័យថា ឱ្យអ្នកបន្ថែមសម្រើបទៅឱ្យជីវិតផ្លូវភេទរបស់អ្នកដែរ។ វាចង់មានន័យថាឱ្យអ្នកត្រូវការផ្លាស់ប្តូរជីវិតប្រចាំថ្ងៃរបស់អ្នក។ អ្នកត្រូវធ្វើជាមនុស្សដែលមានទំនុកចិត្តកាន់តែច្រើនឡើង។

ឈានដល់ចំណុចកំពូលឥតឈប់ឈរ

តើអ្នកធ្លាប់បានយល់សុបិន្តឃើញ អ្នកសម្រេចទឹកកាមឥតឈប់ឈរដែរទេ? វាជាសម្រើប ហើយអាចធ្វើឱ្យអ្នកសម្រេចទឹកកាមក្នុងសុបិន្តនៅក្នុងជីវិតពិតរបស់អ្នក។

ភាពសម្រើបត្រូវបានតភ្ជាប់ទៅនឹងអ្វីមួយដែលនឹងកើតឡើងនៅក្នុងជីវិតរបស់អ្នក។ វាជាសញ្ញាមួយបង្ហាញថា អនុសម្បជញ្ញៈរបស់អ្នកដឹងថា អ្វីមួយនឹងកើតមានឡើងដែលនឹងធ្វើឱ្យអ្នកពិតជាមានក្តីសុខ។

នៅពេលអ្នកភ្ញាក់ដឹងខ្លួនឡើងធ្វើឱ្យអ្នកមានអារម្មណ៍ល្អ

ទោះបីជាយ៉ាងណាក៏ដោយ នៅពេលអ្នកចាប់ផ្តើមដឹងខ្លួនឡើង អ្នកអាចដឹងថា អ្នកបានសុបិន្តឃើញរួមភេទជាមួយនឹងបុរសម្នាក់។

វាជាពេលវេលាត្រូវនិយាយ

អ្នកដឹងទេ វាជាពេលវេលាដែលត្រូវនិយាយជាមួយនឹងគូស្នេហ៍របស់អ្នក នៅពេលអ្នកសុបិន្តឃើញស្នេហាបោកប្រាស់។ នេះអាចជាសញ្ញាមួយនឹងកើតឡើងពិតប្រាកដ។

វាមិនមែនមានន័យថា គូស្នេហ៍របស់អ្នកកំពុងតែបោកប្រាស់អ្នកទេ ប៉ុន្តែគ្រាន់តែអ្នកដឹងថា មានអ្វីមួយខុសឆ្គងនៅក្នុងសេចក្តីស្នេហា។ វាអាចបណ្តាលមកពីរឿងចាស់ៗ ឬរឿងដែលអ្នកធ្លាប់បានឈ្លោះប្រកែកគ្នាពីមុនមក។ យល់ល្អគួរនិយាយគ្នាជាជាងទុកវាបន្តទៅមុខទៀត។

សុបិន្តឃើញគូស្នេហ៍ចាស់

នេះជាសញ្ញាផ្សេងមួយទៀតដែលវាជាពេលវេលាដែលត្រូវនិយាយគ្នា។ ជាធម្មតា វាជាអនុសម្បជញ្ញៈនាំយកការចងចាំពីអតីតកាល ព្រោះជីវិតផ្លូវភេទរបស់អ្នកសព្វថ្ងៃនេះដដែលៗ គួរឱ្យធុញទ្រាន់។

អ្នកត្រូវអង្គុយនិយាយគ្នាជាមួយនឹងគូស្នេហ៍បច្ចុប្បន្នរបស់អ្នក បើទោះបីជាក្តីសុបិន្តរបស់អ្នកក៏ដោយ កុំធ្វើឱ្យគាត់មានអារម្មណ៍ឈឺចាប់។ គ្រាន់តែពន្យល់ថា វាជាពេលវេលាដើម្បីបន្ថែមថាមពលទៅឱ្យស្នេហារបស់អ្នក។

ស្នេហារវាងស្រីស្រឡាញ់ស្រី

នៅពេលអ្នកសុបិន្តឃើញនៅជាមួយនឹងមនុស្សស្រីដូចគ្នា វាមិនមែនជាសញ្ញាបញ្ជាក់ថា អ្នកមានចំណង់ផ្លូវភេទជាមួយមនុស្សភេទដូចគ្នាទេ។ ក្នុងករណីនេះ ប្រសិនបើអ្នកគ្មានអារម្មណ៍បែបនោះទេ វាក៏ជាសញ្ញាបង្ហាញថា អ្នកស្រឡាញ់ខ្លួនឯង។

នេះមិនមែនជារឿងអាក្រក់អ្វីទេ ប៉ុន្តែអ្នកគួរតែគិតថា តើអ្នកស្រឡាញ់ខ្លួនឯងខ្លាំងប៉ុណ្ណា។ ប្រសិនបើអ្នកមានទំនុកចិត្តលើខ្លួនឯង ពិតជាអស្ចារ្យ ប៉ុន្តែវាក៏អាចជាសញ្ញាបញ្ជាក់ថា អ្នកបំពានតណ្ហាដោយខ្លួនឯង៕

ប្រភព៖ ខ្មែរប្រពៃ


Viewing all articles
Browse latest Browse all 7971

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>