Quantcast
Channel: My blog
Viewing all articles
Browse latest Browse all 7971

សួស លីនដា ចេញទៅកើបលុយនៅបារាំង បន្ទាប់ពីការប្អូនស្រី !

$
0
0

តារាចម្រៀងជើងចាស់ សួស លីនដា បានបាត់មុខពីសិល្បៈជាយូរមកហើយ ក្រោយពីអ្នកនាងរៀបការមានកូនចៅ និងបានបើកហាងរកស៊ី ។ ដោយឡែកនៅយប់ថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០១៧ នេះ អ្នកនាងបានអញ្ជើញមិត្តភក្តិសិល្បៈស្និទ្ធស្នាលមួយចំនួនចូលរួមពិធីមង្គលការរបស់ប្អូនស្រីខ្លួន ។ ស្របពេលជាមួយពិធីមង្គលការនេះអ្នកនាង សួស លីនដា ប្រកាសថា ត្រៀមខ្លួននឹងចេញទៅប្រទេសបារាំងក្នុងគោលបំណង ២ ផ្សេងគ្នា ។

នៅក្នុងថ្ងៃមង្គលការរបស់ប្អូនស្រីរបស់ សួស លីនដា កាលពីយប់ម៉ិញនេះ គឺមានអ្នកសិល្បៈច្រើនចូលរួមផងដែរ ដូចជាអ្នកនាង ឈួន សុវណ្ណឆៃ , ស៊ុន ស្រីពេជ្រ , កែវ ផល្លិកា , អ្នកនាង ប៉េងប៉ោងនិងស្វាមី រួមទាំងអ្នកសិល្បៈមួយចំនួនទៀត ។

អ្នកនាង សួស លីនដា គឺជាតារាចម្រៀងរួមជំនាន់ជាមួយអ្នកនាង ឈួន សុវណ្ណឆៃ គ្រាន់តែពេលនោះ អ្នកនាងមិនសូវលេចមុខលេចមាត់ខ្លាំងដូច ឈួន សុវណ្ណឆៃ ។ អ្នកនាង សួស លីនដា មិនត្រូវបានទស្សនិកជនក្នុងស្រុកស្គាល់ខ្លាំងនោះទេ ភាគច្រើនមានតែអ្នកនៅក្រៅប្រទេសប៉ុណ្ណោះ ដែលស្គាល់អ្នកនាងច្បាស់ ពីព្រោះអ្នកនាងធ្លាប់បានចេញទៅសម្តែងនៅប្រទេសធំៗជាច្រើនចាប់តាំងពីប្រលូកក្នុងវិស័យសិល្បៈ ។

អ្នកនាង សួស លីនដា បានឲ្យដឹងថា បន្ទាប់ពីប្អូនស្រីរៀបការរួច អ្នកនាងត្រៀមនឹងចេញទៅសម្តែងនៅប្រទេសបារាំងនៅថ្ងៃទី ០២ ខែកុម្ភៈ ឆ្នាំ ២០១៧ ខាងមុខនេះ បើតាមគម្រោងអ្នកនាងត្រូវទៅទីនោះរយៈពេល ២ ខែ ។

អ្នកនាង សួស លីនដា បានបន្ថែមទៀតថា គោលបំណងដែលអ្នកនាងចេញទៅប្រទសបារាំងលើកនេះគឺដើម្បីសម្តែងផង និងដើរកំសាន្តជួបជុំគ្រួសារផង ពីព្រោះស្វាមីអ្នកស្រីគឺរស់នៅទីនោះស្រាប់ ។ ក្រៅពីអាជីពសិល្បៈអ្នកនាង សួស លីនដា ក៏មានមុខរបររកស៊ីផ្ទាល់ខ្លួនមួយ ដែលបានបើកដំណើរការប្រហែលជិតមួយឆ្នាំមកហើយដែលមានទីតាំងនៅម្តុំទួលសង្កែ ដោយសារតែមមាញឹក មើលការខុសត្រូវភោជនីយដ្ឋាន ដូច្នេះហើយទើបអ្នកនាងពុំសូវមានពេលវេលាដើម្បីឡើងឆាកច្រៀង ដូចកាលពីពេលមុន ៕ អាលីណា

ប្រភព៖ pmhotnews

Viewing all articles
Browse latest Browse all 7971

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>