ទារិកាអង់គ្លេសម្នាក់ដែលមានឈ្មោះ Ellina Kumari បានក្លាយជាទារកដំបូងគេសម្រាប់ឆ្នាំ ២០១៧ ក្រោយពីចាប់កំណើតមិនដល់មួយនាទីផង ក្រោយប្រកាសចូលឆ្នាំថ្មី ។
ម្តាយរបស់ទារិកានេះត្រូវបានគេស្គាល់ឈ្មោះថា Bharti Devi អាយុ ៣៥ ឆ្នាំ បានផ្តល់កំណើតឲ្យកូនស្រីភ្លាមៗ ក្រោយពីនាឡិកាធំ Big Ben រោទ៍មិនទាន់បានមួយនាទីផង ។ ទារិកាសំណាងរូបនេះបានចាប់កំណើតក្នុងមន្ទីរពេទ្យ City Hospital ក្រុង Birmingham ប្រទេសអង់គ្លេស ក្នុងទម្ងន់ ២,៩ គីឡូក្រាម ។ ម្តាយរបស់ទារិករូបនេះបានឲ្យដឹងថា នាងពិតជារំភើបខ្លាំងណាស់ដោយដឹងថាកូនស្រីជាទារិកាដំបូងគេក្នុងឆ្នាំ ២០១៧ នេះ ណាមួយដោយសារតែពេលនាងអាចផ្តល់កំណើតឲ្យកូនស្រីបានដោយសុវត្ថិភាព ព្រោះពេលវេលាផ្តល់កំណើតបានខុសឆ្ងាយគ្នាពីការរំពឹងទុករបស់គ្រូពេទ្យដល់ទៅ ៥ ថ្ងៃ ។ ចង់ដឹងថា គ្រួសារសំណាងដែលត្រូវគេស្គាល់ដោយរឿងនេះមានមុខមាត់ដូចម្តេច សូមទស្សនារូបថតខាងក្រោម ៖
រិទ្ធី (ប្រភព ៖ ឌាយលីម៉ែល)
ដកស្រង់ពី៖ pmhotnews