សាហាវណាស់ឃាតកម្មសំលាប់ប្រពន្ឋរួចយកមកពេទ្យប្រាប់សមត្ថកិច្ចថាដួលបោកក្បាលស្លាប់ នៅវេលាម៉ោង5ភ្លឺថ្ងៃ06/01/2017 ដែលជនសង្ស័យ ឈ្មោះ សូរ អឿន ប្រុសអាយុ38ឆ្នាំ បានយកប្រពន្ឋឈ្មោះ ខេន ស្រីខួច អាយុ27ឆ្នាំ មកពេទ្យបង្អែកពោធិចិនតុង ដោយកុហកថាប្រពន្ឋរអិលជើងដួលបោកក្បាលយកមកដល់ពេទ្យស្លាប់ ។
តែទោះបីជាយ៉ាងណាក៏មិនអាចបិទបាំងការពិតបាឡើយ សមត្ថកិច្ចបានពិនិត្យនិងសួររតាមជំនាញ ឃាត់ករឃោរឃៅជាប្តីបានសារាភាពថាបានសំលាប់ប្រពន្ឋដោយវាយនឹងវែកសម្ល រហូតដល់របួសធ្ងន់ធ្ងរ កាលពីវេលាម៉ោង11យប់ថ្ងៃទី5/01/2017ពិតប្រាកដ៌មែនផ្តើមពីស្រវឹងប្រពន្ឋស្តីបន្ទោស ទុក្ខសោកនេះបន្សល់នៅកូនតូចៗចំនួនបីនាក់ អាយុ7ខែម្នាក់ អាយុ6ឆ្នាំ ស្រី និង ម្នាក់ទៀតនៅស្រុកជាមួយសាច់ញាត្តិ ។
ក្រោយពីទទួលដំណឹងម្តាយសាកសព នៅភូមិលាវ ឃុំប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ ថាមិនមានលុយសំរាប់ធ្វើដំណើរនិងយកសពកូនមកធ្វើបុណ្យបានទេ ក្រីក្រខ្លាំងណាស់ ដោយក្តីអាណិតអាសូរ អធិការដ្ឋានខណ្ឌ ពោធិសែនជ័យ បានទិញដោះគោនិងបានឧបត្ថមដល់គ្រួសារសពចំនួន100$ ។
ប្រភព៖ សាវុធ នី