នៅថ្ងៃនេះ មានតារាស្រីល្បីៗ ២ ដួងគឺអ្នកនាង យុគ ចិន្តា និង អ្នកនាង ខាត់ សុឃីម បានរៀបចំធ្វើពិធីសម្ពោធហាងរបស់ខ្លួនក្នុងថ្ងៃតែមួយ ដោយហាងរបស់ពិធីការិនី យុគ ចិន្តា ជាហាងបាយមានឈ្មោះ «ស្លឹកឈូក» រីឯហាងរបស់អ្នកនាង ខាត់ សុឃីម ជាហាងសម្អាងការ ។
ចំពោះទីតាំងវិញ ហាងរបស់ពិធីការិនី យុគ ចិន្តា មានទីតាំងតាមបណ្តោយផ្លូវបាស្ទ័រ រីឯហាងរបស់អ្នកនាង ខាត់ សុឃីម មានទីតាំងក្បែរផ្សារដេប៉ូ នៅផ្ទះរបស់ខ្លួនផ្ទាល់តែម្តង ដែលផ្ទះមួយនោះនាងធ្លាប់ដាក់លក់ម្តងរួចមកហើយ ។
តាមរយៈការសម្ពោធហាងនេះដែរ តារាស្រីល្បីទាំង ២ ដួងនេះបានរៀបចំជាលក្ខណៈធម្មតាៗ ដោយធ្វើពិធីសូត្រមន្តតិចតួចនៅផ្ទះ ហើយក៏មិនឃើញមានអញ្ជើញភ្ញៀវច្រើនដែរ គ្រាន់តែហៅមិត្តភក្តិស្និតស្នាល និង ក្រុមគ្រួសារប៉ុណ្ណោះ ៕ សាកល
ប្រភព៖ pmhotnews