Quantcast
Channel: My blog
Viewing all articles
Browse latest Browse all 7971

ទឹម រដ្ឋា រំភើបស្ទើរស្រក់ទឹកភ្នែក បន្ទាប់ពីមានគេពញ្ញាក់អារម្មណ៍ក្នុងថ្ងៃកំណើត!

$
0
0

តារាសម្តែង និង ម៉ូដែលដ៏ស្រស់ស្អាត ទឹម រដ្ឋា បានឱ្យដឹងថា នាងពិតជាមានអារម្មណ៍រំភើបចិត្តខ្លាំងណាស់ បន្ទាប់ពីប្អូនស្រីសំណព្វចិត្តរបស់នាងដែលរស់នៅឯនាយសមុទ្របានមកពញ្ញាក់អារម្មណ៍នាងឱ្យភ្ញាក់ផ្អើលក្នុងថ្ងៃខួបកំណើតនៅក្នុងស្រុក ។

Image may contain: 1 person, standing and stripes

នេះមិនមែនជាលើកទីមួយទេសម្រាប់តារាសម្តែង និង ម៉ូដែល ទឹម រដ្ឋា ដែលតែងតែមានគេមកបង្កភាពភ្ញាក់ផ្អើលដល់នាងក្នុងថ្ងៃខួបកំណើត ហើយសម្រាប់លើកនេះនាងហាក់ដូចជារំភើបចិត្តជាងលើកមុនៗ ព្រោះតែប្អូនស្រីរបស់នាងបានហោះពីទីឆ្ងាយស្កាត់មកពញ្ញាក់អារម្មណ៍ ក៏ដូចជាបង្កការភ្ញាក់ផ្អើលដល់ទឹកដីកំណើតបែបនេះ ដែលបានធ្វើឱ្យនាងនិយាយាថា មិនអាចបំភ្លេចបានអស់មួយជីវិត ។

Image may contain: 2 people

អ្វីដែលគួរឱ្យកត់សម្គាល់ តារាសម្តែង និង ម៉ូដែល ទឹម រដ្ឋា ថែមទាំងបានសរសេរសារបង្ហោះបង្ហាញអារម្មណ៍សប្បាយចិត្ត និង អរគុណដល់ប្អូនស្រីដែលមកពញ្ញាក់អារម្មណ៍នាងទៀតផង ដែលមានន័យសេចក្តីដូច្នេះថា «មហាអរគុណប្អូនស្រីសំណព្វចិត្ត ទោះបីជាគាត់នៅឆ្ងាយសែនឆ្ងាយក៏គាត់សុខចិត្តចំណាយទាំងថវិកា ចំណាយទាំងពេលវេលា ដើម្បីហោះមក surprise ខួបកំណើតខ្ញុំក្នុងឆ្នាំនេះ ខ្ញុំពិតជាមានអារម្មណ៍រំភើបស្ទើរតែទប់ទឹកភ្នែកមិនបាន 😪 😪 😪អរគុណសម្រាប់ការស្រឡាញ់ និង គោរព ហើយនឹងយកចិត្តទុកដាក់ដ៏ជ្រៀលជ្រៅចំពោះចែ 🙏 🙏 🙏 🙏 មិនអាចបំភ្លេចបានក្នុង១ជីវិត » ។

Image may contain: 6 people, selfie and indoor

ក្នុងនោះ ទឹម រដ្ឋា ក៏បានភ្ជាប់ជាមួយសារជាភាសាអង់គ្លេស់ផងដែរថា «thank u so much my little sister for ur long flight to surprise my birthday this year. u are amazing thanks for ur kind and thanks to ur handsome boyfriend Nathan Gan for choose a beautiful gift for me and allow her to visit Cambodia too I wish u were here with us love u both forever and special relationship of us 💋 💋 💋 💋 💋 💋!!!! Chariya Neth» ៕ សាកល

Image may contain: 3 people, people smiling, indoorImage may contain: 3 people, indoorImage may contain: 2 people, people smiling, people standing and indoorImage may contain: dessert and foodImage may contain: 5 people, people smiling, people standing and indoor

ប្រភព៖ pmhotnews


Viewing all articles
Browse latest Browse all 7971

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>