បន្ទាប់ពីមានការបង្ហោះថា អតីតពិធីការិនី ឯក សុជាតា ហៅ សាសា ជាប់បំណុលទិញរថយន្តទំនើបមិនបានបង់ប្រាក់លើការទិញពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយកាលពីម្សិលមិញនេះ ហើយត្រូវបានគ្រប់បណ្តាសារព័ត៌មានក្នុងស្រុកចុះផ្សាយព្រោងព្រាតនោះ បានធ្វើឱ្យអតីតពិធីការិនីរូបនេះឆេះដុំយ៉ាងខ្លាំងចំពោះព័ត៌មាន រហូតបង្ហោះសារមួយឃ្លាលើហ្វេសប៊ុកយ៉ាងចាស់ដៃតែម្តង ។
ជុំវិញភាពល្បីសុសសាយដ៏គួរឱ្យភ្ញាក់ផ្អើលយ៉ាងលឿននេះ អតីតពិធីការិនី ឯក សុជាតា ហៅ សាសា បានសរសេរចំពោះព័ត៌មានដូច្នេះថា «បើជ្រុលតែផ្សាយហើយមិនបាច់ទូរស័ព្ទសួរទេ លោកបងសារព័ត៌មានមានសិទ្ធិ មិនបាច់គោរពសិទ្ធិបុគ្គលទេ ផ្សាយចុះបងៗ តាមសម្រួល !» ។
គួរបញ្ជាក់ផងដែរថា កាលពីម្សិលមិញថ្ងៃ១៩ ខែធ្នូ ឆ្នាំ ២០១៦ មានការភ្ញាក់ផ្អើលមួយល្បីពេញទំព័រហ្វេសប៊ុក បន្ទាប់ពីមានគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយ បានបង្ហោះខ្លឹមសារកោះហៅកញ្ញា ឯក សុជាតា ហៅ សាសា ដែលគ្រប់គ្នាស្គាល់យ៉ាងច្បាស់ថាជាអតីតពិធីការិនីមួយរូបឱ្យចូលខ្លួនដោះស្រាយរឿងបំណុលប្រាក់ទិញរថយន្តទំនើបម៉ាក Porsche ស៊េរីឆ្នាំ ២០១២ មួយគ្រឿង ដែលក្រោយពីនោះបានប៉ុន្មាននាទីក៏ស្រាប់តែលុបចោលវិញ រហូតមានការចុះផ្សាយយ៉ាងព្រោងព្រាត ពីសំណាក់សារព័ត៌មានក្នុងស្រុកជាហូរហែ ៕ សាកល
ប្រភព៖ pmhotnews