Quantcast
Channel: My blog
Viewing all articles
Browse latest Browse all 7971

វ៉ាន់ នីឡា មិនចង់ដាក់បន្ទុកលើតុលាការទេ ប៉ុន្តែ…

$
0
0

រូបភាពអាក្រាតកាយលេចធ្លាយជាសាធារណៈ ក្រោមការបង្កពីអតីតសង្សារមន្ត្រីប៉ូលិសស័ក្ដិបួនកន្លះ គុយ សិទ្ធិសក្ដិ កន្លងមក បានធ្វើឱ្យតារាចម្រៀង វ៉ាន់ នីឡា រងភាពអាម៉ាស់មិនស្ទើរឡើយ ដែលមកដល់ពេលនេះនៅមិនទាន់រកយុត្តិធម៌ពីទង្វើលាមកបាននៅឡើយ ខណៈជនបង្កខាងលើមិនព្រមចូលខ្លួនតាមដីកាកោះរបស់តុលាការ ទោះបីជាការហៅឱ្យចូលខ្លួនមានរហូតដល់ទៅ ៦ លើកក្តី ។

Image may contain: 1 person

ជាមួយទង្វើដែលមើលទៅហាក់ផ្គើនទៅនឹងច្បាប់របស់អតីតសង្សារនេះ តារាចម្រៀងដែលរងគ្រោះក្នុងរឿងនេះបានចេញមុខបញ្ចេញយោបល់លើទំព័រហ្វេសប៊ុកជារឿយៗ មិនពេញចិត្តនឹងទង្វើមើលងាយលើច្បាប់របស់ជនបង្ក ក៏ដូចជាទទូចសុំឱ្យតុលាការចាត់វិធានការឱ្យបានឆាប់ៗក្នុងរឿងនេះឱ្យខាងតែបាន ដើម្បីចាប់ជនដៃដល់មកផ្តន្ទាទោសតាមផ្លូវច្បាប់ ។

Image may contain: 1 person, sitting

សម្រាប់ទាំងលើកនេះទៀត ការហៅឱ្យចូលខ្លួនមានគឺជាលើកទី ៦ ហើយ ប៉ុន្តែងាកទៅមើលលើជនបង្កហាក់មិនបានអើពើលើការកោះហៅនោះឡើយ ទង្វើនេះបានធ្វើឱ្យតារាចម្រៀង វ៉ាន់ នីឡា នៅតែកើតទុកមិនសុខចិត្តដដែល រហូតបង្ហោះសារលើទំព័រហ្វេសប៊ុកទំនងសុំការពន្លឿនពីតុលាការក្នុងដំណើររឿងនេះឱ្យបានឆាប់ៗ ។

Image may contain: 2 people, close-up and indoor

តារាចម្រៀង វ៉ាន់ នីឡា បានសរសេរបែបនេះថា «មនុស្សនៅរស់ មានភ័ស្តុតាងចឹង នៅមានជីវិតតវ៉ា នៅតែគេធ្វើអ៊ីចឹង បើសិនជាខ្ញុំងាប់ដោយសារអាមនុស្សគម្រក់ហ្នឹងសម្លាប់ កុំសង្ឃឹមថាគេនឹងរកឃាតកឃើញឱ្យសោះ! ដោយសាបែបនេះហើយទើបអាមនុស្សធ្វើអាក្រក់វាមិនដែលខ្លាច វាធ្វើការលើច្បាប់ អង្គុយលើច្បាប់ វាដឹងជ្រៅរាក់ពីច្បាប់ច្បាស់ណាស់ ចឹងហើយបានវាហ៊ានមើលងាយ មិនខ្លាចច្បាប់ទាល់តែសោះ .. វាប្រហើនមើលងាយច្បាប់ ឬ ច្បាប់ធ្វើឱ្យវាមើលងាយ ? ខ្ញុំនិយាយនេះមិនមែនចង់ថាឱ្យតុលាការ ប៉ុន្តែសូមតុលាការជួយដោះស្រាយអំពីករណីរបស់ខ្ញុំ និង កាត់ក្តីដោយភាពត្រឹមត្រូវ និង យុត្តិធម៌ផងចុះ!» ។

Image may contain: 1 person

ទោះបីយ៉ាងណា ការនិយាយបែបនេះតារាចម្រៀង វ៉ាន់ នីឡា ក៏បានឱ្យដឹងថា នាងគ្មានបំណងចង់ដាក់បន្ទុកដល់តុលាការឡើយ ប៉ុន្តែនាងសុំជំនួសមកវិញនូវការទទូចសុំឱ្យខាងតុលាការដោះស្រាយក្នុងរឿងនេះឱ្យបានឆាប់ និង កាត់ក្តីដោយភាពត្រឹមត្រូវ យុត្តិធម៌ ដើម្បីនាងបានលុបឱ្យអស់នូវភាពអសោចស្ត្រីរបស់នាង ៕ សាកល

Image may contain: 1 person, selfie, close-up and indoorImage may contain: 1 person, outdoor

ប្រភព៖ pmhotnews


Viewing all articles
Browse latest Browse all 7971

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>