Quantcast
Channel: My blog
Viewing all articles
Browse latest Browse all 7971

អាថ៌កំបាំងរបស់ជប៉ុន! រក្សា​សម្រស់​ឱ្យនៅ​វ័យក្មេង ដោយ​គ្រឿងផ្សំ១មុខ

$
0
0

ពួកយើងទាំងអស់គ្នាសុទ្ធតែបានដឹងអំពីគុណប្រយោជន៍របស់អង្ករ វាគឺជាគ្រឿងផ្សំថែរក្សាសម្រស់មួយប្រភេទ ដែលត្រូវបានស្ត្រីជនជាតិជប៉ុន ប្រើប្រាស់ក្នុងគោលបំណងថែរក្សាសម្រស់របស់ពួកគេ ឱ្យមើលទៅក្មេងជាងវ័យ។ ហើយក្នុងពេលនេះដែរ អត្ថបទមួយនេះនឹងបង្ហាញអ្នកនូវវិធីប្រើប្រាស់របស់វា ឱ្យអ្នកទាំងអស់គ្នាបានដឹង។

ការណែនាំ៖

សូមចាក់ទឹកមួយចំនួនចូលទៅក្នុងឆ្នាំងដើម្បីដាំ បន្ទាប់មកបន្ថែមអង្ករ ២ទៅ៣ស្លាបព្រាចូល រងចាំឱ្យវាពុះរហូតដល់អង្ករផុយ (រលួយទៅជាទឹក)។ ធ្វើការច្រោះវាឱ្យបានស្អាត បន្ទាប់មកផ្ទេរទឹកមួយនេះ ចូលទៅក្នុងចានផ្សេង។

សូមធ្វើការលាងអង្ករ ដែលនៅសល់ឱ្យបានស្អាត បន្ទាប់មកបន្ថែម ទឹកដោះគោ១ស្លាបព្រាបាយ និងទឹកឃ្មុំ មួយស្លាបព្រាបាយ។ លាយគ្រឿងផ្សំទាំងអស់បញ្ចូលគ្នា រហូតទទួលបានល្បាយស្មើរសព្វសាច់គ្នាល្អ។

សូមលាងសំអាតផ្ទៃមុខរបស់អ្នកជាមុនសិន មុននឹងប្រើល្បាយមួយនេះទៅលើផ្ទៃមុខរបស់អ្នក រក្សាទុកល្បាយមួយនេះ លើផ្ទៃមុខរបស់អ្នករយៈពេលកន្លះម៉ោង បន្ទាប់មកលាងសំអាតផ្ទៃមុខរបស់អ្នក សារជាថ្មីម្តងទៀតជាមួយនឹងទឹកអង្ករ ឬក៏ទឹកបាយដែលអ្នកបានចម្អិនទុកនោះ។

គុណសម្បតិ

ទឹកអង្ករផ្តល់នូវអត្ថប្រយោជន៍ជាច្រើន សំរាប់ស្បែករបស់អ្នក។ វាសម្បូរទៅដោយសារធាតុប្រឆាំងទៅនឹងអុកស៊ីតកម្ម ជួយផលិតក៏ដូចជាផ្តល់សារធាតុសំណើមដល់ស្បែក។ កាត់បន្ថយការកកើត នូវជាតិមេឡាទីន (ដែលជាសារធាតុធ្វើឱ្យស្បែកមានពណ៏ខ្មៅ) ស្រូបយកកាំរស្មី អ៊ុយត្រាវីយូឡេ។

អ្នកក៏អាចប្រើប្រាស់វិធីមួយនេះ ២ដងក្នុងមួយថ្ងៃបានដែរ ដោយប្រើនៅពេលព្រឹកម្តង និងពេលល្ងាចម្តង។ ប្រសិនបើអ្នកចង់ ប្រើប្រាស់ទឹកអង្ករជាទម្រង់ទឹកកក អ្នកអាចយកវាទៅបង្កក ក្នុងទូរទឹកកបាន រួចយកវាមកម៉ាស្សា លើផ្ទៃមុខរបស់អ្នកថ្នមៗ ក្រោយពីអនុវត្តន៍តាមវិធីខាងលើរួចមក៕

ប្រភព៖ ខ្មែរប្រពៃ


Viewing all articles
Browse latest Browse all 7971

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>