Quantcast
Channel: My blog
Viewing all articles
Browse latest Browse all 7971

បព្វជិតជាអ្នកបួស ១២០ ឆ្នាំ ប្រាប់ពីជីវិតមិនដែលស្គាល់រសជាតិស្នេហា

$
0
0

នៅឯប្រទេសឥណ្ឌា លោកតាម្នាក់ដែលជាបព្វជិតចំណាស់មួយរូប មានវ័យរហូតដល់ទៅ ១២០ ឆ្នាំបានចែករំលែកនូវដំបូន្មានជីវិតដែលនឹកស្មានមិនដល់របស់គាត់ ហើយវាជាហេតុផលដែលធ្វើឱ្យគាត់មានអាយុវែងដល់ថ្នាក់នេះ ។

តាមរយៈលិខិតឆ្លងដែនរបស់គាត់ លោកតា Swami Sivananda បានបង្ហាញថា គាត់កើតនៅថ្ងៃទី ៨ សីហា ឆ្នាំ ១៨៩៦ ហើយគាត់កំពុងចុះឈ្មោះទៅក្នុងបញ្ជីឯកត្តកម្មពិភពលោក World Guinness ជាមនុស្សដែលមានវ័យចំណាស់ជាងគេបន្ទាប់ពីប្រទេសជប៉ុន ។

លោកតា Sivananda បានរៀបរាប់ទៀតថា គាត់កើតចេញពីគ្រួសារដែលក្រីក្របំផុតរស់នៅក្នុងទីក្រុង Kolkata ប្រទេសឥណ្ឌា ប៉ុន្តែបានរស់នៅក្នុងទីក្រុង Varanasi ហើយការដែលគាត់មានអាយុវែងបែបនេះគឺ មិនបានពឹងផ្អែកលើថ្នាំសង្កូវអ្វីឡើយ ពោលគឺមានត្រឹមតែការធ្វើសមាធិ វិន័យក្នុងការបរិភោគអាហារ ការធ្វើលំហាត់ប្រាណ និងការតមមិនរួមភេទ ។

លោកបាននិយាយថា៖ «ដោយសារតែខ្ញុំបានកើតនៅក្នុងភាពក្រីក្រ ខ្ញុំមិនដែលទាមទារខ្លាំងពីជីវិតទេ ខ្ញុំគ្រាន់តែចង់ឱ្យមនុស្សមានសុភមង្គលមានសុខភាពល្អនិងដោយសន្តិវិធី» បញ្ញា (ប្រភព៖ Mirror)

ប្រភព៖ pmhotnews


Viewing all articles
Browse latest Browse all 7971

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>