អតីតស្រីស្អាតកម្តៅអារម្មណ៍លើអ៊ីនោះធើរណេត (Camgirl) ម្នាក់នៅក្នុងប្រទេសចិន ត្រូវបានផ្តន្ទាទោសឲ្យជាប់ពន្ធនាគារ ៤ ឆ្នាំ និងពិន័យជាប្រាក់ ១០០ ពាន់យន់ (១៤៤៥៨ ដុល្លារ) ក្នុងករណីបញ្ចេញស៊េរីវីដេអូរូបភាពអាសអាភាសនៅលើអ៊ីនធើរណេត ។
យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា នារីវ័យក្មេងឈ្មោះ Lin អាយុ ២១ ឆ្នាំ បានក្លាយជាមុខសញ្ញាប៉ូលីស នៅក្នុងខែមីនា នៅពេលវីដេអូមួយមានចំណើងថាៈ “Chengdu Foursomes” បានរីករាលលើបណ្តាញសង្គម ។ ដោយវីដេអូនោះផ្តោតសំខាន់ទៅលើស្ត្រី ២ នាក់ និងបុរស ២ នាក់ ។ ទន្ទឹមនោះផងដែរ ប៉ូលីសក្នុងតំបន់នៃទីក្រុង Mianzhu ពុំបានយកចិត្តទុកដាក់ក្នុងការស៊ើបអង្កេតករណីនេះទេ, នេះបើតាម Chengdu Business Daily រាយការណ៍ឲ្យដឹង ។
ក្រោយវីដេអូនេះបង្ករកកម្តៅលើអនឡាញ ប៉ូលីសឈានទៅកំណត់អត្តសញ្ញាណម្នាក់ក្នុងចំណោមនារីវ័យក្មេង២នាក់ ដែលជាប់ពាក់ព័ន្ធនៅក្នុងវីដេអូ Webcam ដែលធ្វើឡើងដោយឈ្មោះ “Sydney Gun” ឬ “Xue Liqiang (雪梨枪)” ។ នារីម្នាក់ដែលជាផ្នែកមួយនៃក្រុមនេះ បានដាក់រួមជាមួយគ្នារួចជាស្រេចនូវសំណុំវីដេអូ «អាសអាភាស» ៣១ និងប្រមូលបានអ្នកគាំទ្រ ៤ ម៉ឺននាក់ លើបណ្តាញ ។
ប៉ូលីសបានចាប់ខ្លួន Lin និងពួកអ្នករួមគំនិតរបស់នាង នៅថ្ងៃទី ៤ ខែមេសា បន្ទាប់ពីនាងបានមកត្រឡប់ពីដំណើរកម្សាន្តទៅកាន់ទីក្រុងឌូបៃ ប្រទេសឥណ្ឌា ។
ប៉ូលិសបានរកឃើញថា Lin មិនមែនមកពីគ្រួសារក្រីក្រអ្វីនោះទេ ព្រោះថា ឪពុកម្តាយរបស់នាងសុទ្ធសឹងតែជាអ្នកមានការងារធ្វើ ។ Lin និយាយថា ក្រោយបញ្ចប់ការសិក្សាវិទ្យាល័យ នាងទទួលបានការងារមួយជាអ្នកលក់, ប៉ុន្តែ ដោយសារនឿយហត់នឹងការងារខ្លាំងពេក ក៏បានឈប់ទៅ ។
នាងសារភាពថា ក្រុមនាងបានថតវីដេអូ “Chengdu Foursome” នេះ ក្នុងគោលបំណងដើម្បីទទួលបាន «បរិវារ» ឲ្យកាន់តែច្រើន ។ រាល់វីដេអូ Live របស់នាង ភាគច្រើនពាក់ព័ន្ធនាងនិយាយលេងសើចពីនេះពីនោះ និងធ្វើឲ្យអ្នកគាំទ្រប្រុសៗក្តៅសាច់, ស្វែងរកវិធីផ្សេងៗ តាមរយៈការបញ្ចេញតំបន់ស្រើបស្រាលរបស់នាង ។ មុនពេលចាប់ខ្លួន នាងប្រមូលបានអ្នកគាំទ្រ ៤ ម៉ឺននាក់ នៅទូទាំងវិទិការផ្សាយបន្តផ្ទាល់ និងរកប្រាក់ចំណូល ៧៥,០០០ យន់ (១០៨៤៣ដុល្លារ) សម្រាប់ការខិតខំប្រឹងប្រែងរបស់នាងមួយនេះ ។
គួរបញ្ជាក់ថា Lin ត្រូវបានតុលាការកាត់ទោសកាលពីថ្ងៃទី២៤ ខែវិច្ឆិកា កន្លងទៅនេះ ពីបទបង្កើតវីដេអូអាសអាភាស ដើម្បីរកប្រាក់ចំណេញ និងត្រូវជាប់ពន្ធនាគារ ៤ ឆ្នាំ រួមជាមួយការពិន័យជាទឹកប្រាក់ចំនួន ១ សែនយន់ ៕