គេហទំព័រ Telegraaf នៅហូឡង់ ឲ្យដឹងថា តាមឯកសារស្ថិតិរបស់រដ្ឋាភិបាលដេលប្រកាសផ្សាយជាសាធារណៈ នោះពន្ធនាគារ ៥ នឹងត្រូវបិទទ្វា ហើយអនុរក្សប្រមាណ ១៩០០ នាក់ ត្រូវប្រឈមនឹងការបាត់បង់…អាជីព ។
តាមរបាយការណ៍របស់រដ្ឋមន្ត្រីសន្តិសុខ និងអនុវត្តច្បាប់ លោក Ard vander Steur នោះអត្រាជនល្មើសច្បាប់បានធ្លាក់ចុះយ៉ាងខ្លាំង អំឡុងពេលប៉ុន្មានឆ្នាំមកនេះ ដែលជាមធ្យមថយចុះប្រមាណ ០,៩% ក្នុង១ឆ្នាំ ។
លោក Jaap Oosterveer អ្នកនាំពាក្យរបស់ក្រសួងយុត្តិធម៌ ឲ្យដឹងថាៈ “ពន្ធនាគារចិត ១/៣ ពុំត្រូវបានប្រើប្រាស់ ហើយតាមការព្យាករណ៍ នោះចំនួននេះនឹងកើនឡើង ។ ពិតណាស់ហើយថាលើបណ្តាញសង្គម ការថយចុះជនល្មើសច្បាប់ វាពិតជាប្រសើរជាង ប៉ុន្តែ ចំពោះអ្នកធ្វើការតាមពន្ធនាគារ វាបុំមែនជាព័ត៌មានរីករាយទេ” ។
មុននេះនៅឆ្នាំ ២០០៩ ហូឡង់បានបិទទ្វាគុកចំនួន ៨ ហើយបន្តបិទទ្វាបន្ថែមគុកចំនួន ១៩ ទៀត នៅឆ្នាំ ២០១៤ ។ រឿងបែបនេះ ពុំកើតមានតែនៅហូឡង់ទេ ចំនួនគុកនៅស៊ុយអែត ក៏បានកាត់បន្ថយ ១% រៀងរាល់ឆ្នាំ ចន្លោះពីឆ្នាំ ២០០៤ ដល់ ២០១១ ។ រីឯអត្រាថយគំហុកចន្លោះឆ្នាំ ២០១១ ដល់ ២០១២ គឺ ៦% ។
ទោះយ៉ាងណា នេះជាព័ត៌មានសំរាប់ប្រទេសហូឡង់ និងស៊ុយអែត ប៉ុណ្ណោះ ៕ ស្ថាបនា