ប៉ូលីសបានចាប់ផ្តើមបើកការស៊ើបអង្កេតករណីឃាតកម្មមួយ ក្រោយភ្ញៀវបានប្រទះឃើញសាកសពស្ត្រីម្នាក់ នៅក្រោមគ្រែដេកនៃបន្ទប់សណ្ឋាគារមួយកន្លែងក្នុងប្រទេសម៉ិចស៊ិកូ ។
ប៉ូលីសនិយាយថា ពួកគេត្រូវបានហៅឲ្យទៅកាន់សណ្ឋាគារ Hotel EI Senador ក្រោយភ្ញៀវបានធុំក្លិនស្អុយ ត្រូវបានរកឃើញនៅក្នុងបន្ទប់១ក្នុងសណ្ឋាគារនេះ ។
ពួកមន្ត្រីប៉ូលីសដែលបានមកដល់នៅកន្លែងហេតុ ត្រូវបានបង្ហាញឲ្យឃើញសាកសពដែលរុំដោយថង់ប្លាស្ទិចខ្មៅ ស្ថិតនៅក្រោមគ្រែ ។ អ្នកពិនិត្យសាកសពនិយាយថា សាកសពនោះ គឺជាស្ត្រីមានអាយុប្រហែល ២៥ ឆ្នាំ ស្លាប់ដោយច្របាច់ក អស់រយៈពេលច្រើនថ្ងៃ ៕