Quantcast
Channel: My blog
Viewing all articles
Browse latest Browse all 7971

ឯ.ឧ តែម ម៉ឺន៖«​ករណី​ ឡៅ ចន្ទ្រា ​គឺ​ជា​រឿង​ធំ​ត្រូវ​ដោះ​ស្រាយ»

$
0
0

ឯកឧត្តម តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់កម្ពុជាបានឲ្យដឹងថា ជាករណី ឡៅ ចន្ទ្រា ដែលចេញវីដេអូឃ្លីប រិះគន់ការប្រកួតកីឡាជាតិលើកទី១ និង ឈ្នះមេដាយមាសបាន ៣០ ម៉ឺននោះ គឺជាករណី ធំដែលត្រូវដោះស្រាយ។

ឯកឧត្ដមបន្តថានេះជាការមើលស្រាលដល់ការប្រកួតកីឡាជាតិលើកទី១ ដែលចាំបាច់ត្រូវតែបើកកិច្ចប្រជុំ និង ដោះស្រាយ។

ជាមួយគ្នា លោក រាជ សុផែន មន្ត្រីគណៈកម្មការវិនិច្ឆ័យនៃសហព័ន្ធកីឡាប្រដាល់កម្ពុជាបានប្រាប់ Sport Refresh ថាសហព័ន្ធ រួមទាំង ឡៅ ចន្ទ្រា ត្រូវប្រជុំនារសៀលថ្ងៃទី ៨ វិច្ឆិកា នេះដើម្បីរកដំណោះស្រាយ។ លោក គូសបញ្ជាក់ថា ឡៅ ចន្ទ្រា មិនមែនមានចរិតបែបហ្នឹងពីមុន ហើយ លោកជឿថាអាចមានអ្នកនៅក្រោយដើម្បីបញ្ឆេះបញ្ហានេះ។ អ្វីៗ នឹងបានដឹង បន្ទាប់ពីកិច្ចប្រជុំរវាង សហព័ន្ធ និង សាម៉ីខ្លួន។

ចំណែក ឯកឧត្តម អ៊ុក សិទ្ធិជាតិ អគ្គនាយកកីឡាបានថ្លែងក្នុងសន្និសីទកាសែតមុនពេលបើកការប្រកួតកីឡាជាតិថានេះការប្រកួតថ្នាក់ជាតិដែលជាការប្រកួតមួយមានតម្លៃទាបជាងការប្រកួតតាមស្ថាននីយទូរទស្សន៍នានាឆ្ងាយណាស់។ ប៉ុន្តែ កីឡាករនឹងអាចក្លាយជាកីឡាករជម្រើសជាតិ ដែលអាចថាតំណាងឲ្យជាតិទៅប្រកួតលើឆាកអន្តរជាតិ នាថ្ងៃមុខ។

គួររំលឹកថា កីឡាករប្រដាល់ជួរមុខមកពីក្លិបប្រដាល់កងពលតូចឆត្រយោង៩១១ ឈ្នះពិន្ទុ ផល សោភ័ណ្ឌ យ៉ាងចម្រូងចម្រាសក្នុងប្រភេត ៦៣,៥ គីឡូក្រាម នៃព្រឹត្តិការណ៍ប្រកួតកីឡាជាតិ។

ឡៅ ចន្ទ្រា និយាយយ៉ាងដូចម្ដេច សូមចុចអានអត្ថបទនេះ មើលវីដេអូ ឡៅ ចន្ទ្រា ថា ម្ចាស់មេដាយមាសកីឡាជាតិបាន ៣០ ម៉ឺន និង មានរឿងច្រើនទៀត…

lao-chantrea

lao-chantrea2

ប្រភព៖ sportrefresh


Viewing all articles
Browse latest Browse all 7971

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>