ថ្លែងក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវជនបទ នៅខេត្តត្បូងឃ្មុំ នៅថ្ងៃទី២វិច្ឆិកានេះ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន លើកឡើងថា នយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជាគឺ មនុស្ស ទឹក ផ្លូវ ភ្លើងដែលនឹងត្រូវខិតខំអនុវត្តបន្តទៀត។
បើតាមទំព័រហ្វេសប៊ុករបស់លោកនាយករដ្ឋមន្ត្រីបានសរសេរដូច្នេះថា៖ ថ្ងៃនេះនៅខេត្តត្បូងឃ្មុំ ខ្ញុំបានមកបើកការដ្ឋានស្ថាបនាផ្លូវជនបទក្រាលកៅស៊ូពីរជាន់ (DBST) និងបេតុងប្រវែង ១២០០ គ.ម របស់គម្រោងកែលម្អផ្លូវជនបទ ជំហានទី ២ តំណាងឲ្យខេត្ត៩ គឺកំពង់ចាម កំពង់ធំ សៀមរាប បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ស្ពឺ និងខេត្តតាកែវ។នៅថ្ងៃនេះ ខ្ញុំបានប្រកាសដាក់ឲ្យប្រើប្រាស់ ផ្លូវជនបទក្រាលកៅស៊ូពីរជាន់ ប្រវែង ៥៤៣ គ.ម ដែលតភ្ជាប់ខេត្ត៧ ផ្សេងទៀត គឺតកំពង់ចាម កំពង់ធំ សៀមរាប បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង និងខេត្តកំពង់ស្ពឺ។
នយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជាគឺ មនុស្ស ទឹក ផ្លូវ ភ្លើងដែលនឹងត្រូវខិតខំអនុវត្តបន្តទៀត។
ខ្ញុំរីករាយ និងមានមោទនះភាពចំពោះសមិទ្ធផលផ្លូវថ្នល់ដែលបានកសាងឡើងសម្រួលដល់ការធ្វើដំណើរ និងប្រកបការងាររកស៊ីរបស់បងប្អូនជនរួមជាតិដើម្បីមានជីវភាពកាន់តែប្រសើរឡើង។សូមអរគុណដៃគូអភិវឌ្ឍន៍ទាំងអស់ និងសូមអាជ្ញាធរមានសមត្ថកិច្ច និងបងប្អូនប្រជាពលរដ្ឋចូលរួមថែរក្សាសមិទ្ឋិផលផ្លូវថ្នល់អោយនៅគង់វង្សយូអង្វែង។ សូមបងប្អូនបើកបរគោរពច្បាប់ចរាចរណ៍ដើម្បីសុវត្ថិភាពទាំងអស់គ្នា។
ប្រភព៖ វាយោ