នៅពេលអ្នកគ្រាន់តែក្រឡេកមើលរូបថតស្ត្រីម្នាក់នេះភ្លាមនោះៗ អ្នកនឹងប្រាកដណាស់ជាលាន់មាត់ថា នាងនាងនៅវ័យក្មេងណាស់ !! ប៉ុន្តែ នាងមិនមិននៅវ័យក្មេងដូចអ្នកបានគិតនោះទេ ។
Lee Su Jin ទន្ដពេទ្យម្នាក់មកពីប្រទេសកូរ៉េខាងត្បូង បានធ្វើឲ្យមនុស្សគ្រប់ៗគ្នា ពុំជឿពីអាយុរបស់នាងឡើយ ដោយសាររូបសម្រស់របស់នាងស្រស់ស្អាត និងមើលទៅប្រៀបបានដូចយុវវ័យអីចឹងនោះ ។ Lee ឆ្នាំនេះ មានអាយុ ៤៨ ឆ្នាំ ហើយ និងកំពុងធ្វើការជាពេទ្យឆ្មេញអស់រយៈពេល ១៦ ឆ្នាំ មកហើយ ។
នាងបានបញ្ចេញហេតុចំពោះរឿងនោះ គឺនៅពេលកូនស្រីរបស់នាងឈប់និយាយរកនាង ក្រោយចាប់ផ្តើមចូលរៀនសាលាមជ្ឈឹម ។ ប៉ុន្តែ ឥឡូវ នាងមានអ្នកស្រឡាញ់ចូលចិត្ត ដែលចង់ឃើញរូបផ្ទាល់រាប់ពាន់នៅលើបណ្តាញសង្គម Instagram ៕