Quantcast
Channel: My blog
Viewing all articles
Browse latest Browse all 7971

ខែល​ការពារ​មី​ស៊ី​ល​ឆ្លាត​វៃ​ Aegis​ អា​មេ​រិ​ក​ ទៅ​ដល់​អឺរ៉ុប​ ត្រៀម​ទប់ទល់​នឹង​មី​ស៊ី​ល​វាយលុក​ Iskander​ របស់​រុ​ស្ស៊ី​

$
0
0

ស្របពេលដែលមហាអំណាចរុស្ស៊ីដាក់ពង្រាយមីស៊ីលវាយលុកបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរធុន Iskander នៅទីក្រុង Kaliningrad ភាគខាងលិចប្រទេសរុស្ស៊ី មានព្រំប្រទល់ជាប់គ្នានឹងបណ្តាប្រទេសអឺរ៉ុបមួយចំនួនជាសមាជិកអង្គការ NATO សម្ព័ន្ធមិត្តអាមេរិកនោះ ប្រព័ន្ធខែលការពារមីស៊ីលរបស់អាមេរិក ក៏ត្រូវបានបំពាក់នៅអឺរ៉ុបដែរ ដើម្បីត្រៀមទប់ទល់នឹងមីស៊ីលវាយលុកដ៏គ្រោះថ្នាក់របស់រុស្ស៊ីភ្លាមៗ ។

តាមការផ្សព្វផ្សាយរបស់ BBC បានឲ្យដឹងថា នៅប្រទេសរ៉ូម៉ានីដែលជាសមាជិកអង្គការ NATO ត្រូវបានបំពាក់ខែលការពារមីស៊ីលធុន SM-3 ដោយសហរដ្ឋអាមេរិករួចហើយកាលពីឆ្នាំ២០១៣កន្លងទៅ ដោយចំណាយទឹកប្រាក់អស់ចំនួនប្រមាណ៨០០លានដុល្លារអាមេរិក ។

ដោយឡែក ប្រព័ន្ធខែលការពារមីស៊ីលដ៏ឆ្លាតវៃធុន Aegis របស់អាមេរិក នឹងត្រូវដាក់ដំឡើងឲ្យដំណើរការក្នុងប្រទេសប៉ូឡូញ ជាសមាជិកអង្គការ NATO នៅឆ្នាំ២០១៨ខាងមុខ ដើម្បីត្រៀមទប់ទល់ទៅនឹងមីស៊ីលវាយលុកធុន Iskander របស់រុស្ស៊ី ។

ខែលការពារមីស៊ីល SM-3 ជាផ្នែកមួយនៃមីស៊ីលឆ្លាតវៃធុន Aegis របស់សហរដ្ឋអាមេរិក អាចបាញ់បានរយៈចម្ងាយរង្វង់ពី៧០០គីឡូម៉ែត្រ (ប្រភេទ Block IA/B) រហូតដល់២ ៥០០គីឡូម៉ែត្រ(ប្រភេទ Block IIA) ក្នុងល្បឿនប្រមាណពី៣គីឡូម៉ែត្រក្នុង១វិនាទី (ប្រភេទ Block IA/B) រហូតដល់ ៤,៥គីឡូម៉ែត្រក្នុង១វិនាទី (ប្រភេទ Block IIA) ។

រីឯមីស៊ីលវាយលុកធុន Iskander របស់រុស្ស៊ីដែលអង្គការ NATO ហៅថា SS-26 Stone អាចបាញ់បានរយៈចម្ងាយរង្វង់ប្រតិបត្តិការពី ៥០០គីឡូម៉ែត្រ ទៅ៧០០គីឡូម៉ែត្រ ក្នុងល្បឿនប្រមាណជាង ២គីឡូម៉ែត្រក្នុង១វិនាទី ៕

ប្រភព៖ dtn7


Viewing all articles
Browse latest Browse all 7971

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>