បន្ទាប់ពីតារាសម្តែង ភិន សុដាលីស ចូលមន្ទីរពេទ្យសម្រាលកូនស្រី ដែលជាដំណក់ឈាមរបស់តារាសម្តែង និង ពិធីករ ប៉ែន ចំរុង នោះ មហាជនបានចោទជាសំណួរថា តើលោក ប៉ែន ចំរុង បានទៅមើល ឬអត់? ហើយក៏អន្ទះសារចង់ដឹងដែរ ថាលោក មានអាម្មណ៏បែបណា នៅពេលខ្លួនទទួលបានកូនស្រីម្នាក់ស្រស់ស្អាតបែបនោះ?
ខណៈដែលគេដឹងថា កាលពីខែមេសាកន្លងទៅ លោកបានដាក់ពាក្យសុំលែងលះជាមួយដាលីសតាំងពីនាងមានផ្ទៃពោះ៥ខែមកម្ល៉េះ ខណៈដែលអ្នកទាំងពីររួមរស់ជាមួយគ្នាក្រោមការចុះសំបុត្រអាពាហ៍ពិពាហ៍មិនបានរៀបការ មិនដល់១ឆ្នាំផង។
ឆ្លើយតប តាមទូរស័ព្ទជាមួយផលិតករព័ត៌មានរបស់ CNC ពិធីករល្បីបែបកំប្លែង លោក ប៉ែន ចំរុង បានសុំការយោគយល់ពីអ្នកព័ត៌មានរបស់យើង ដោយសុំទោសថា លោកមិនចង់និយាយអ្វីទាំងអស់ពាក់ពន្ធ័នឹង ដាលីស ក៏ដូចជាកូនស្រី នោះទេ ។
សូមអានបទសម្ភាសន៍ពិសេសរវាងលោក អោម ចែតច័ន្ទណារ៉ា និងលោក ប៉ែន ចំរុង ដូចខាងក្រោម៖
CNC ៖ តើលោកមានអារម្មណ៏យ៉ាងណានៅពេលដែលឃើញកូនស្រីកើតមកស្រស់ស្អាតហើយមុខដូចលោកនោះ ?
ប៉ែន ចំរុង៖ ខ្ញុំសូមអត់ឆ្លើយ ព័ត៌មានហ្នឹងទេណា សូមទោសណា ព្រោះថា អត់ចង់ពាក់ព័ន្ធខាងហ្នឹងទៀតទេអូន ម៉េចៗកុំអោយពាក់ពន្ធ័គ្នាទៀតណា។
CNC ៖ តើពិតទេដែលមានព័ត៌មានចុះផ្សាយថា លោកយករូបកូនស្រីដាក់ លើអេក្រង់ទូរស័ព្ទ របស់ខ្លួន?
ប៉ែន ចំរុង៖ ខ្ញុំសូមអត់ចង់ពាក់ពន្ធ័ទេណា សូមទោសមែនទែន ចាំមើលថ្ងៃណាមួយដែល អាចផ្តល់ព័ត៌មានបាន ខ្ញុំនឹងផ្តល់ជូន តែថ្ងៃនេះខ្ញុំសូមអត់ផ្តល់ទេ!៕
ដោយ៖អោម ចែតច័ន្ទណារ៉ា ប្រភព៖ CNC