Quantcast
Channel: My blog
Viewing all articles
Browse latest Browse all 7971

​ព្រះ​តេជគុណ សាន សុជា ប្រាប់​អ្នក​ស្រឡាញ់​វីរភាព​លោក កែម ឡី កុំ​ឲ្យ​ស្រឡាញ់​តែមួយ​ខ្យល់​

$
0
0

ធម្មកថិកដ៏ល្បីនៅកម្ពុជា ព្រះតេជគុណ សាន សុជា មានថេរដីកា ប្រាប់ដល់អ្នកដែលស្រឡាញ់ គាំទ្រ លោក កែម ឡី ទាំងអស់ កុំគោរពតែមួយពេល ហើយស្ងាត់បាត់ទៅវិញ។ នៅសល់២ ថ្ងៃទៀត ការស្លាប់លោក កែម ឡី បានកន្លងផុតអស់រយៈពេល ៣ ខែមកហើយ។

ព្រះតេជគុណ សាន សុជា ស្នើឲ្យប្រជាពលរដ្ឋ និងព្រះសង្ឃដែលស្រឡាញ់ គោរពនូវវីរភាពរបស់លោក កែម ឡី កុំស្រឡាញ់ និងគាំទ្រនូវវីរភាពនេះតែមួយពេលឬ មួយថ្ងៃនោះទេ តែត្រូវមានការគោរព ស្រឡាញ់ជារឿងរហូត។ « កុំធ្វើតែមួយខ្យល់នោះ»។ នេះជាព្រះសង្ឃដីកាបញ្ជាក់របស់ប្រធានសមាគមធម្មកថិកកម្ពុជាខាងលើ ទន្ទឹមនឹងព្រះតេជគុណ អំពាវនាវឲ្យធម្មថិកទាំងអស់ត្រូវទេសនា ធ្វើយ៉ាងណាឲ្យខ្មែរស្រឡាញ់គ្នា មានមេត្តាឲ្យបានច្រើន និងឲ្យមនុស្សមានគុណធម៌ក្នុងខ្លួន។

តាមពិតទៅថេរដីការបស់ព្រះតេជគុណបែបនេះ ធ្វើឡើងតាមរយៈវីដេអូមួយ ដែលព្រះអង្គចូលរួមរំលែកទុក្ខ បន្ទាប់ពីឃាតករបានបាញ់សម្លាប់លោកបណ្ឌិត កែម ឡី កាលពីថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០១៦ មកម្លេះ។  ការអំពាវនាវរបស់ព្រះអង្គបែបនេះ ទំនងជាព្រះតេជគុណយល់ថា ប្រជាពលរដ្ឋខ្មែរមួយចំនួន ស្រឡាញ់ ឬគាំទ្រនូវវីរភាពរបស់អ្នកណាម្នាក់ដែលមានគុណសម្រាប់សង្គមជាតិតែមួយភ្លែតប៉ុណ្ណោះ។

តាមរយៈវីដេអូនោះ ព្រះតេជគុណ សាន សុជា មានសង្ឃដីកាថា បើទោះបីជា លោក កែម ឡី មិនមែនជាសាច់ញាតិរបស់ព្រះអង្គ ឬមិនធ្លាប់ទំនាក់ទនងការងារជាមួយក្តី ក៏ព្រះតេជគុណ សាន សុជា យល់ថា ការស្លាប់របស់លោក កែម ឡី ប្រៀបបានដូចជាដាច់សាច់មួយដុំចេញពីព្រះកាយរបស់ព្រះអង្គដែរ។ ព្រះអង្គ មានថេរដីកាតាមរយៈវីដេអូនៅក្នុងថ្ងៃដែលលោក កែម ឡី ត្រូវឃាតករបាញ់សម្លាប់បែបនេះថា៖«មានការខ្លោចផ្សារក្នុងបេះដូង ខ្មែរមានអ្នកចេះដឹងហើយ បាត់បង់អ្នកចេះដឹងយ៉ាងផុយស្រួយជាទីបំផុត។ ហើយក៏មិនខឹងអ្នកបានបាញ់ទៅទៀត។ ចិត្តមែនទែនឥឡូវនេះ កាន់តែសង្វេគថា រឿងអីធ្វើឲ្យសត្វលោកយើងបាត់បង់សតិសម្បជញ្ញៈដល់ប៉ុណ្ណឹង? អំពើផ្តាច់ជីវិញបែបនេះ ចេះតែហ៊ានធ្វើទៅរួចដែរ»។

ធម្មកថិកដ៏ល្បី ដែលមិនមែនស្ថិតតែនៅក្នុងចិត្តមនុស្សចាស់ៗ តែថែមទាំងស្ថិតនៅក្នុងចិត្តយុវជនខ្លះផងនោះ បន្តថា លោក កែម ឡី គឺជាបញ្ញវន្ត ដែលប្រជាពលរដ្ឋខ្មែរក្មេង ចាស់ នៅក្នុងប្រទេស ក្រៅប្រទេស ភាគច្រើនយល់ថា លោក គឺជាមនុស្សនិយាយត្រង់ៗ ។ ព្រះអង្គ សាន សុជា បានអំពាវនាវឲ្យពលរដ្ឋខ្មែរ កុំស្អប់គ្នា ព្រោះតែមាននិន្នាការនយោបាយផ្សេងគ្នា។«បើយើងធ្វើនយោបាយ ដើម្បីសេចក្តីសុខសេចក្តីចម្រើនប្រទេសជាតិយើង កុំត្រេកអរនៅពេលដែលឃើញអ្នកដែលមានទស្សនៈខុសយើងស្លាប់»។

នៅថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែតុលា ខាងមុខនេះ គណៈកម្មការរៀបចំបុណ្យសពលោកបណ្ឌិត កែម ឡី នឹងធ្វើពិធីបុណ្យគម្រប់ខួប ១០០ ថ្ងៃនៃការបាត់បង់ជីវិតរបស់លោក កែម ឡី។ គណៈកម្មការបុណ្យ មានបំណងរៀបចំពិធីនេះ នៅវត្តចាស់ ស្ថតិនៅសង្កាត់ជ្រោយចង្វារ ឬនៅមុខវត្តបទុមវត្តី រាជធានីភ្នំពេញ តែអាជ្ញាធររាជធានីភ្នំពេញបដិសេធមិនឲ្យធ្វើ ដោយប្រាប់ឲ្យគណៈកម្មការបុណ្យរៀបចំពិធីនេះនៅក្នុងផ្ទះ ឬនៅទីកន្លែងបញ្ចុះសពលោក កែម ឡី នៅខេត្តតាកែវវិញ។ ប្រភព៖ ថ្មីៗ


Viewing all articles
Browse latest Browse all 7971

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>